គង់ ចាន់​ស្រីមុំ ចេញ​ក្រៅ​ស្រុក​ដោយ​គ្មាន​វត្តមាន​ស្វាមី​

6 Videos


​គូស្នេហ៍​តារា​សម្ដែង​ដែល​ទើបនឹង​សម្ញែង​ពី​ធី​មង្គលការ​ផ្អើល​អស់​ពិភព​សិល្បៈ គង់ ចាន់ ស្រីមុំ និង គឹម សីហា បានបង្ហាញ​អារម្មណ៍​ឯកា និង នឹករឭក​គ្នា​រៀងខ្លួន​ស្របពេល​ដែល គង់ ចាន់​ស្រីមុំ ត្រូវធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​មុខ​ជំនួញ​តែម្នាក់ឯង​គ្មាន​វត្តមាន​ស្វាមី​ដែល​ទើបនឹង​រៀបការ​ថ្មោងថ្មី​ទៅជា​មួយ ។​

គង់ ចាន់​ស្រីមុំ ចេញ​ក្រៅ​ស្រុក​ដោយ​គ្មាន​វត្តមាន​ស្វាមី​

M88


​ការ​ឃ្លាត​ចាក​ស្វាមី​មួយគ្រា​ដើម្បី​មុខ​ជំនួញ​នេះ គង់ ចាន់​ស្រីមុំ បាន​បង្ហើរ​អារម្មណ៍​ឯកា​របស់ខ្លួន​ទៅក្នុង​​បណ្ដាញ​សង្គម​ក្នុង​ទឹកមុខ​ក្រៀមក្រំ​អមដោយ​សារ​ខ្លី​ថា «​ហោះ​ទៅយក​អីវ៉ាន់​តែម្នាក់ឯង​! ! ! ធ្លាប់​ទៅណា​មក​ណា​មាន​គ្នា​ពីរ​អ្នក​» ។ ​ងាក​មក គឹម សីហា ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ខ្វល់ខ្វាយ​នឹង​ភរិយា​ខ្លួន​ដែល​ត្រូវ​ឃ្លាតឆ្ងាយ​ទៅ​ក្រៅប្រទេស តែម្នាក់ឯង​ដែរ ដោយ​លោក​បាន​បញ្ចេញ​អារម្មណ៍​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ក្នាញ់​ពេញ​បេះដូង​ជា​ភាសា​អង់គ្លេស​ថា «U away without me hun !!! But this is for business !!! Take care na !!! Miss u already Kong Chansreymom » ។​

គង់ ចាន់​ស្រីមុំ ចេញ​ក្រៅ​ស្រុក​ដោយ​គ្មាន​វត្តមាន​ស្វាមី​

​ក្រោយ​ការរៀប​ការ​យ៉ាង​អ​ធឹ​ក​អធម បង្ហាញ​ពី​ចំណង​ស្នេហ៍​ដ៏​រឹងមាំ និង ស៊ីជម្រៅ​អស់​រយៈពេល​ជិត ១០ ឆ្នាំ នេះ អ្នក​ទាំងពីរ​ក៏​គ្រោង​នឹង​យក​កូន​ភ្លាមៗ​ផងដែរ ក្រោយពី​រៀបការ​រួច ។ ទស្សនិកជន​ជាច្រើន​ក៏បាន​ជូនពរ​អ្នក​​ទាំងពីរ​ឱ្យ​សម្រេច​បំណង​ក្នុង​ការទទួល​បានកូន​ក្នុង​ឆ្នាំវក​នេះ​ដូច​ក្ដី​ប្រាថ្នា ហើយ​គ្រប់គ្នា​ក៏​រង់ចាំ​មើលថា កូនតូច របស់ គង់ ចាន់​ស្រីមុំ និង គឹម សីហា ប្រាកដជា​ស្អាត ឃ្យូ​ដ​គួរ​ក្នាញ់​មិន​ចាញ់​កូនប្រុស​តូច ជា វណ្ណា​រិ​ទ្ធ ប៉ុន្មាន​នោះឡើយ ព្រោះថា​មាន​ឪពុកម្ដាយ​ជាតា​រា​ដែល​សង្ហា និង ស្រស់​សោភា​ទៅហើយនោះ ៕ ភូមិន្ទ​

គង់ ចាន់​ស្រីមុំ ចេញ​ក្រៅ​ស្រុក​ដោយ​គ្មាន​វត្តមាន​ស្វាមី​គង់ ចាន់​ស្រីមុំ ចេញ​ក្រៅ​ស្រុក​ដោយ​គ្មាន​វត្តមាន​ស្វាមី​គង់ ចាន់​ស្រីមុំ ចេញ​ក្រៅ​ស្រុក​ដោយ​គ្មាន​វត្តមាន​ស្វាមី​គង់ ចាន់​ស្រីមុំ ចេញ​ក្រៅ​ស្រុក​ដោយ​គ្មាន​វត្តមាន​ស្វាមី​គង់ ចាន់​ស្រីមុំ ចេញ​ក្រៅ​ស្រុក​ដោយ​គ្មាន​វត្តមាន​ស្វាមី​