តន្ត្រីករ រ៉េត​ធី ដូ​ណា ត្រូវបាន​គេ​សរសើរ​ថា​ជា​កូន​ល្អ​

6 Videos


​តន្ត្រីករ​ល្បីឈ្មោះ​វ័យក្មេង​លោក រ៉េត​ធី ដូ​ណា ថ្ងៃនេះ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់ នៅ​វត្ត​ឧណ្ណាលោម ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ឪពុក​របស់លោក​ឈ្មោះ​លោក អ៊ុក ស៊ីណា​រ៉េត ដែលជា​អតីត តន្ត្រីករ​ដ៏​ល្បីឈ្មោះ ហើយ​ដែល​បាន​ចែក​ឋាន​ទៅ​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល ២១ ឆ្នាំ​មកហើយ គឺ ចាប់តាំងពី​ឆ្នាំ ១៩៩៥ មកម្ល៉េះ ។​

តន្ត្រីករ រ៉េត​ធី ដូ​ណា ត្រូវបាន​គេ​សរសើរ​ថា​ជា​កូន​ល្អ​

M88


​នៅក្នុង​ហ្វេ​ស​ប៊ុ​កលោក រ៉េត​ធី ដូ​ណា បានសរសេរថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ខួប ២១ ឆ្នាំ​នៃ​ការ​លាចាក លោក​របស់​លោកឪពុក​ខ្ញុំ អ៊ុក សុីណា​រ៉េត ២៣.០៣.១៩៩៥-២៣.០៣.២០១៦ កូនៗ​បាន​យក​ចង្ហាន់​មក ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​លោកអ្នក​មានគុណ សូម​ព្រលឹង​អ្នកមានគុណ​ផ្តល់​ពរ ជ​យ័​ដល់​រូប​កូនៗ​ទាំងអស់គ្នា​ឲ្យ​បាន​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​រក​ទទួល​ទាន​មានបាន​កុំ​ឲ្យ​មាន​ជំងឺ​បៀតបៀន ព្រមទាំង​ជោគជ័យ​ការងារ​គ្រប់​ភារកិច្ច​ជា​រៀងរហូត​តទៅ​» ។

តន្ត្រីករ រ៉េត​ធី ដូ​ណា ត្រូវបាន​គេ​សរសើរ​ថា​ជា​កូន​ល្អ​

​ទង្វើ​បែបនេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​កតញ្ញូ​មួយ​ចំពោះ​ឪពុក ម្តាយ ហើយក៏​ទទួល​បានការ​កោតសរសើរ​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា តន្ត្រីករ​រូបនេះ គឺជា​កូន​ល្អ​ថែម​ទៀតផង ព្រោះ​រយៈពេល ២១ ឆ្នាំ​មកហើយ​លោក​នៅតែ​មិន​ភ្លេច​ថ្ងៃ​ខួប​ដែល​ឪពុក​របស់លោក​បាន​លាចាក​លោក​នោះទេ ។​ ​សូម​រំឭក​ផងដែរ​ថា លោក រ៉េត​ធី ដូ​ណា ជា​តន្ត្រីករ​វ័យក្មេង​មួយរូប​ដែល​ត្រូវបានគេទទួលស្គាល់​ពី ទឹកដៃ​របស់លោក​ក្នុងការ​លេងភ្លេង ហើយ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​លោក​ថែមទាំង​ជា​អ្នកនិពន្ធ​បទ ភ្លេង​ដ៏​ល្បីឈ្មោះ​មួយរូប​ផងដែរ ។

តន្ត្រីករ រ៉េត​ធី ដូ​ណា ត្រូវបាន​គេ​សរសើរ​ថា​ជា​កូន​ល្អ​

​ទាក់ទង​ទៅនឹង​រឿងរ៉ាវ​ស្នេហា​វិញ កន្លងមក​គេ​តែងតែ​ផ្គូផ្គង​លោក​ទៅនឹង​អ្នកចម្រៀង​ស្រី​ល្បីឈ្មោះ ឱក សុគន្ធ​កញ្ញា ថា អ្នក​ទាំងពីរ​ជា​គូស្នេហ៍​នឹង​គ្នា ហើយ​មាន​បទ​ភ្លេង​មួយចំនួន​លោក​ថែមទាំង​ជា​អ្នក ធ្វើ​សម្រាប់​ឱ្យ ឱក សុគន្ធ​កញ្ញា ជា​អ្នក​ច្រៀង​ថែម​ទៀតផង តែ​បច្ចុប្បន្ននេះ​អ្នក​ទាំងពីរ​ហាក់​បាន​ឃ្លាតឆ្ងាយ​ពី ចំណង​ស្នេហ៍​នេះហើយ ៕ យ៉ា​នុ​

តន្ត្រីករ រ៉េត​ធី ដូ​ណា ត្រូវបាន​គេ​សរសើរ​ថា​ជា​កូន​ល្អ​តន្ត្រីករ រ៉េត​ធី ដូ​ណា ត្រូវបាន​គេ​សរសើរ​ថា​ជា​កូន​ល្អ​តន្ត្រីករ រ៉េត​ធី ដូ​ណា ត្រូវបាន​គេ​សរសើរ​ថា​ជា​កូន​ល្អ​តន្ត្រីករ រ៉េត​ធី ដូ​ណា ត្រូវបាន​គេ​សរសើរ​ថា​ជា​កូន​ល្អ​