ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ មណ្ឌលខេត្តកំពង់ចាម ចាប់ផ្តើមហើយ

កំពង់ចាម៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ បានត្រឡប់មកទៀតហើយ ដែលលើកនេះគឺនៅ មណ្ឌលខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៦នេះតទៅ។

យ៉ាងណាមិញ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ មានការទទួលដាក់ពាក្យចូលរួមប្រកួតក្នុងមណ្ឌល បានចំនួន៨ក្រុម ដូចរាយនាមខាងក្រោម៖

១. សីហាសាមគ្គីកីឡា
២. វិទ្យាល័យហ៊ុនសែនសង្កើប
៣. ស្នងការនគរបាលខេត្ដ
៤. មន្ទីរអប់រំយុវជននិងកីឡាខេត្ដត្បូងឃ្មុំ
៥. ក្រុងសួង
៦. ខ្មែរសាមគ្គីខេត្ដកំពង់ចាម
៧. សកលវិទ្យាល័យវេស្ទើន
៨. វិទ្យាល័យព្រះសីហនុ

ក្នុងនោះក្រុមប្រឹក្សា និងគណៈកម្មការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការប្រជុំចាប់ឆ្នោតបែងចែកជាពីរពូល រួមមាន៖

ពូល A : សីហាសាមគ្គីកីឡា , វិទ្យាល័យហ៊ុនសែនសង្កើប, ស្នងការនគរបាលខេត្ដ
និងមន្ទីរអប់រំយុវជននិងកីឡាខេត្ដត្បូងឃ្មុំ។

ពូល B : ក្រុងសួង, ខ្មែរសាមគ្គីខេត្ដកំពង់ចាម, សកលវិទ្យាល័យវេស្ទើន និង វិទ្យាល័យព្រះសីហនុ។ 

ការប្រកួតវគ្គជំរុះ មណ្ឌលខេត្តកំពង់ចាម មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៦ ក្នុងនោះលទ្ធផល ក្នុងថ្ងៃប្រកួតទី១ ថ្ងៃអង្គារ៍ ទី២២ ខែមីនា ម្សិលមិញនេះ ឃើញថា៖
 -ក្រុមសីហាសាមគ្គីកីឡា ឈ្នះការប្រកួតលើ ក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្ដត្បូងឃ្មុំ ដោយលទ្ធផល ៣-០
-ក្រុម
ស្នងការនគរបាលខេត្ដ ឈ្នះការប្រកួតលើ ក្រុមវិទ្យាល័យហ៊ុនសែនសង្កើប ដោយលទ្ធផល ៣-០
 -ក្រុម
ក្រុងសួង ឈ្នះការប្រកួតលើ ក្រុមវិទ្យាល័យព្រះសីហនុ ៣-២

ជាក់ស្តែងក៏នៅមានការប្រកួតមិត្តភាពពិសេសរវាង ក្រុមសាលាខេត្ដកំពង់ចាម ជាមួយ ក្រុមកងពលធំអន្ដរគមន៍លេខ៣ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រផងដែរ។
ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀ http://www.leocupvolleyball.com/ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត