បុរសទីមួយក្នុងលោកដែលរស់នៅដោយគ្មាន “បេះដូង និងជីពចរ”!!

បេះដូងគឺចាត់ទុកថាជាអវយវៈមួយដែលសំខាន់បំផុតសម្រាប់មនុស្ស ព្រោះប្រសិនបើយើងបាត់បង់បេះដូង គឺច្បាស់ជាមិនអាចរស់នៅបាននោះទេ តែនៅក្នុងសម័យនេះ គឹអ្វីៗវាបានប្រែប្រួលអស់ហើយ!

នៅក្នុងខែ មីនាឆ្នាំ 2011 វេជ្ជបណ្ឌិត 2 នាក់មកពីស្ថាប័នធ្វើការស្រាវជ្រាវទាក់ទងជម្ងឺបេះដូងប្រចាំរដ្ឋ Texas ទទួលជោគជ័យទៅលើការវះកាត់ដាក់ឧប្បករណ៍ជំនួសបេះដូងឲ្យបុរសម្នាក់ ដោយឧប្បករណ៍នេះជួយឲ្យគេអាចរស់នៅបានដោយមិនចាំបាច់មានបេះដូង និងជីពចរតទៅទៀត។

បុរសទីមួយក្នុងលោកដែលរស់នៅដោយគ្មាន “បេះដូង និងជីពចរ”!! បុរសទីមួយក្នុងលោកដែលរស់នៅដោយគ្មាន “បេះដូង និងជីពចរ”!!

Dr. Billy Cohn និង Dr. Bud Frazier គឺជាអ្នកធ្វើការវះកាត់ឲ្យលោក Craig Lewis វ័យ 55 ឆ្នាំ ដែលធ្លាប់មានជម្ងឺបេះដូងដើរខុសប្រក្រតី ហើយគេមិនអាចរស់នៅបានយូរនោះទេ Craig សម្រេចចិត្តចូលក្នុងគម្រោងការនៃការវះកាត់ប្តូរបេះដូងនេះ ដោយខាងវេជ្ជបណ្ឌិតបានធ្វើការដាក់ឧប្បករណ៍ជំនួយក្នុងការជួយឲ្យឈាមដើរបានដូចមានបេះដូងអញ្ចឹង។

ជាអកុសល Craig អាចរស់នៅបានត្រឹម 5 សប្តាហ៍ក្រោយពីធ្វើការវះកាត់ ដោយសារតែគេមានជម្ងឺប្រចំាខ្លួនទាក់ទង ថ្លើម និង តម្រងនោម ដោយវេជ្ជបណ្ឌិតបានបញ្ជាក់ផងដែរថា បេះដូងរបស់គេគឺការល្អធម្មតាទេ។

នេះអាចជាចំនុចចាប់ផ្តើមដ៏តូចមួយ ទោះជាមានការប្រថុយប្រថាន និង មានផលប៉ះពាល់ដែលមិនទាន់អាចប្រមើបាន 100 ភាគរយនោះ តែយ៉ាងហោចណាស់រឿងដែលយើងគិតថាវាមិនអាចទៅរួច គឺវាសុទ្ធតែលើសពីការគិតទាំងអស់!

ប្រភព៖​whatsupkhmer

  • បុរសទីមួយក្នុងលោកដែលរស់នៅដោយគ្មាន “បេះដូង និងជីពចរ”!!已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:កំសាន្ត
Tags: