រថយន្ត​១​គ្រឿង​បើក​ដូច​ខ្វាក់ភ្នែក មក​បុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​សុខៗ​ទាំង​កំរោល ហើរ​ប៉ើង​ដូច​ស្លឹក និង​ធ្លាក់​ជាប់គាំង​ក្រោម​រថយន្ត​គួរ​ឲ្យ​អាសូរ​ (មានវីដេអូ)


​ចូរ​គ្រប់គ្នា​គួរ​គិត​ឡើងវិញ និង​ឲ្យ​តម្លៃ​នៃ​ជីវិត​បច្ចុប្បន្នកាល​រប​ស់​យើង ព្រោះ​ខ្ញុំ​មិនបាន​គិតថា យើង​នឹង​កើតឡើង​វិញ ឬ មាន​ក្រោយ​ជាតិនោះឡើយ ។ នៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ​, អ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​! ។ សព្វថ្ងៃនេះ អ្នកបើកបរ​មួយចំនួន (​មិនមែន​ទាំងអស់​ទេ​) ពិតជា​ឆ្កួត​លីលា ក្នុងការ​បញ្ជារ​រថយន្ត​ដោយ​ធ្វេសប្រហែស និង​មិន​គោរព​ច្បាប់​ចរាចរណ៍​, ហេតុដូច្នេះ យើងទាំងអស់គ្នា​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត នៅពេល​ដើរ​ឆ្លងកាត់​ផ្លូវ​សាធារណៈ ។​

​ជាក់ស្តែង វីដេអូ​១​ដែល​ត្រូវបាន​បង្ហោះ និង​ចែករំលែក​ពាសពេញ​ក្នុង​បណ្តាញ​សង្គម នាពេល​ថ្មីៗ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ឈឺចាប់​មួយ ខណៈពេលដែល​រថយន្ត​១​គ្រឿង (​បើក​ដូច​ខ្វាក់ភ្នែក​) មក​បុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​លើ​គំនូស​ថ្មើរជើង​របស់​នាង​ទាំង​កំរោល បណ្តាល​ឲ្យ​ប៉ើង​ផ្ទប់​ធ្លាក់ចូល​ខាងក្រោម​រថយន្ត និង​ត្រូវ​រថយន្ត​អូស​​ជាប់​ជា​ច្រើន​​ម៉ែត្រ​ថែមទៀត ។​

​ក្រោយ​ហេតុការណ៍​ដ៏​ស្លុតរន្ធត់នេះ បាន​កើតឡើង​ភ្លាមៗ ពួក​អ្នកដំណើរ​បាន​ប្រញាប់​ជួយសង្គ្រោះ​ស្ត្រី​រងគ្រោះ ដែល​កំពុង​ជាប់គាំង​នៅ​ពី​ខាងក្រោម​រថយន្ត​គួរ​ឲ្យ​អាសូរ ។ ដោយ​ឃើញ​ស្ត្រី​រងគ្រោះ​ជាប់​ពី​ខាងក្រោម​ទាញ​ពុំរួច​, ភ្លាមនោះ ពួកគេ​ក៏បាន​នាំគ្នា​លើក​បង្ហើប​រថយន្ត ដើម្បី​រំដោះ​នាង​ចេញ យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។ តាម​ប្រភព​ឲ្យ​ដឹង នោះ​ស្ត្រី​រងគ្រោះ​ពិតជា​ជីវិត​ថ្លៃ​មែន​! ដោយ​នាង​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។​

​ហេតុការន៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ កន្លងមក នៅ​ក្នុងខេត្ត Anhui ប្រទេស​ចិន ។ ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ទាំងស្រុង គឺ​ប្រើ​រយៈពេល​អស់ ៤៨ វិនាទី ៕​

ប្រែសម្រួលដោយ៖ kntnews

  • រថយន្ត​១​គ្រឿង​បើក​ដូច​ខ្វាក់ភ្នែក មក​បុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​សុខៗ​ទាំង​កំរោល ហើរ​ប៉ើង​ដូច​ស្លឹក និង​ធ្លាក់​ជាប់គាំង​ក្រោម​រថយន្ត​គួរ​ឲ្យ​អាសូរ​ (មានវីដេអូ)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:កំសាន្ត
Tags: