​រាជធានី-ខេត្ត​មួយ​ចំនួន​អាច​មាន​ភ្លៀង​កក់​ខែ​នៅ​ថ្ងៃ​ទី​២៥​ដល់​​២៦​មីនា​ ខាង​មុខ

រាជធានី​ភ្នំពេញ៖ ​​តាមការ​​​ព្យាករ​​លើ​ស្ថាន​ភាព​អាកាស​ធាតុ​រួចមក ​នៅ​ថ្ងៃ​​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ​​​បាន​ប្រកាស​​ឲ្យ​ដឹងថា ​រាជធានី-ខេត្ត​មួយ​ចំនួន​អាច​មាន​ភ្លៀង​កក់​ខែ​ នៅ​ថ្ងៃ​ទី​២៥​ដល់​ទី​​២៦ ខែ​មីនា ឆ្នាំ​២០១៦ ខាង​មុខ​។
​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម បាន​​បញ្ជាក់​ទៀតថា ​​ខេត្ត-រាជធានី​​មួយ​ចំនួនខាង​លើ​ រួម​មាន ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​ប៉ៃលិន ​សៀមរាប ​កំពង់​ធំ កំពង់ស្ពឺ ​តាកែវ​ កោះកុង​ ​កែប កំពត ​និង​​ខេត្ត​ព្រះសីហនុ ​អាច​មាន​ភ្លៀង​កក់​ខែ ក្នុង​កម្រិត​​ពី​តិច​​ទៅ​មធ្យម​។ ក៏​ប៉ុន្តែ​ ​ក្រសួង​​បាន​បន្ត​​ថា សូម​មាន​ការ​ប្រុងប្រយ័ត្ន​ ចំពោះ​​បាតុភូត​ ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ពេល​​មេឃ​រក​កល​ភ្លៀង​៕
សូម​អាន​សេចក្ដី​ប្រកាស​លម្អិត​ដូច​ខាង​ក្រោម៖
​រាជធានី-ខេត្ត​មួយ​ចំនួន​អាច​មាន​ភ្លៀង​កក់​ខែ​នៅ​ថ្ងៃ​ទី​២៥​ដល់​​២៦​មីនា​ ខាង​មុខ
ប្រភព៖​kqube
  • ​រាជធានី-ខេត្ត​មួយ​ចំនួន​អាច​មាន​ភ្លៀង​កក់​ខែ​នៅ​ថ្ងៃ​ទី​២៥​ដល់​​២៦​មីនា​ ខាង​មុខ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:កំសាន្ត
Tags: