តើ​អ្នកយល់​ដឹងអ្វី​ខ្លះ​អំពី​មហាសង្រ្កាន​ឆ្នាំ​ថ្មីនេះ

ពី​ធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ជា​ពិធីបុណ្យ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​តែ​ប្រារព្ធ​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ចែ​ត្រ​។

 

​តាំងពី ចុល្លសករាជ គេ​បាន​បង្កើត​ទំរង់​តាម ប្រតិទិន​សុរិយគតិ ហើយ​បាន​យក ថ្ងៃ​នៃ​បុណ្យ ចូលឆ្នាំ​ខ្មែរ​នៅ ខែចេត្រ ជា​ខែ​ដែល​ប្រជាជន ទំនេរ​ពី​ការងារ​ស្រែចំការ​។ មាន​រដូវ​បួន នៅក្នុង ប្រតិ​ទិននៃ ឆ្នាំ​សុរិយគតិ គឺ រដូវរងារ រដូវ​ផ្កា​រីក រដូវក្ដៅ និង សរទរដូវ​។ ប្រជាជន​ខ្មែរ បាន​អនុវត្ត យក​ខែ​ទី​ប្រាំ គឺ​ខែចេត្រ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​។ តាម​ធម្មតា ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ មេសា ឬ ពេលខ្លះ​ត្រូវចំ​ថ្ងៃទី ១៤ ខែមេសា​។​

 

​នៅក្នុង​ឆ្នាំ​ថ្មី​ឆ្នាំវក​នេះ​ស​ង្គ្រា​ន​ឆ្នាំ​ខ្មែរ នឹង​ចុះមក​នៅ​ថ្ងៃ​ពុធ ទី ១៣ ខែមេសា ឆ្នាំ​២០១៦  វេលា​ម៉ោង ៨ យប់ ដោយ​បុត្រី​ទី ៤ របស់​កបិល​មហាព្រហ្ម​ព្រះនាម ម​ណ្ឌា​ទេវី សោយ​ទឹកដោះស្រស់ អម្ពរ​ពណ៌​ខៀវខ្ចី​ស្រស់​ស្រទន់ ជិះ​សត្វ​លា​ជាយា​ន្ត​ជំនិះ​។

 

​ក្នុងឱកាស​ដ៍​មាន​ឬ​ទ្ធិ នៃ​បុណ្យចូលឆ្នាំ​ឆ្នាំ គឺ​បានបង្ហាញ​តាម​តារាសាស្ត្រ​ម​ហាស​ង្ក្រា​ន ហើយ​អូស បន្លាយ ក្នុង​រយះពេល​បី​ថ្ងៃ​។ ថ្ងៃទី​១ ហៅ​ថ្ងៃ ម​ហាស​ង្ក្រា​ន ថ្ងៃទី​២ ហៅ​ថ្ងៃ វារ​វន​បត និង ថ្ងៃទី​បី ហៅ​ថ្ងៃ​វារ​ឡើង​សក្ដិ ជា​ថ្ងៃ​ដែល​គេ​សន្មត​ថា​មាន​ឬ​ទ្ធិ​ជាងគេ​។ 

 

​នៅក្នុង​ឆ្នាំ​ថ្មី​នេះដែរ​មាន​ភ្លៀង​ធ្លាក់ ៥០០ មេ ប៉ុន្តែ​បែក​ចែក​ទៅ​ចក្រ​វា​ឡ ២០០ មេ ទៅ​ព្រៃ​ហេមពាន្ត ១៥០ មេ ទៅ​មហាសមុទ្រ ១០០ មេ ទៅ​ជម្ពូទ្វីប​របស់​មនុស្សលោក​រស់នៅ​បានត្រឹមតែ ៥០ មេ តែប៉ុណ្ណោះ បើតាម​ការទស្សទាយ នៅក្នុង​សៀវភៅ​ម​ហាស​ង្ក្រា​ន​ឆ្នាំ​ថ្មី​នេះ​៕ 

Author: អត្ថបទដោយ៖ សារពេជ្រSource: HM youtube, kkabai