ពន្ធនាគារ​ហូឡង់​​​​​​​បន្ត​​បិទ​ទ្វារ​​​ ដោយ​សារ​ប្រទេស​​​កាន់​តែ​មាន​សុវត្ថិភាព​​

ពន្ធនាគារ​ក្នុង​​​​​ប្រទេស​ហូឡង់​ចំនួន​៥​បន្ថែម​ទៀត​នឹង​ដាក់​បម្រុង​​ឲ្យ​​បិទ​​​​ទ្វារ​​​នា​​ដំណាច់​រដូវ​​ក្ដៅ​​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ហូឡង់​ Telegraaf។

 

ពន្ធនាគារ​ហូឡង់​​​​​​​បន្ត​​បិទ​ទ្វារ​​​ ដោយ​សារ​ប្រទេស​​​កាន់​តែ​មាន​សុវត្ថិភាព​​
 

តាម​សារព័ត៌មាន​ Tech Insider ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៣​​​​កន្លង​ទៅ​ ពន្ធនាគារ​ក្នុង​ប្រទេស​ហូឡង់​​​ចំនួន​​​១៩​កន្លែង​ ត្រូវ​បាន​បិទ​​ទ្វារ​​​ក៏​ព្រោះ​តែ​​​ពុំ​មាន​​​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ឡើយ​ក្នុង​ប្រទេស​នោះ។ ទន្ទឹម​នឹង​​​​​​ពន្ធនាគារ​ហូឡង់​​នឹង​ត្រូវ​បិទ​ទ្វារ​បន្ថែម​ ការងារ​​​​ពាក់ព័ន្ធ​នៅ​ទី​នោះ​ ​ចំនួន​​​​២​ពាន់​​ការងារ​នឹង​បាត់​បង់​ ហើយ​​​​ការងារ​​ចំនួន​៧០០​ការងារ​​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ ស្រប​ពេល​ដែរ​​​​អត្រា​បទ​ឧក្រិដ្ឋ​​​​​​ក្នុង​ប្រទេស​បន្ត​ធ្លាក់​ចុះ​រហូត​​​ចាប់​តាំង​​ពី​ឆ្នាំ​២០០៤។

 

តាម​ប្រភព Telegraaf ​​រដ្ឋមន្ត្រី​យុត្តិធម៌​​ប្រទេស​ហូឡង់​​បាន​ប្រកាស​​​ប្រាប់​ដល់​សភា​ថា តម្លៃ​នៃ​ការ​ថែ​រក្សា​​​​​ពន្ធនាគារ​​​តាម​កន្លែង​​ គឺ​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​សម្រាប់​​ប្រទេស​តូច​​​​នៅ​ទ្វីប​អឺរ៉ុប​​មួយ​នោះ ​ជា​ពិសេស​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​​បច្ចេកវិទ្យា​សម្រាប់​គ្រប់​គ្រង។

 

យោង​តាម​ស្ថាប័ន​​សិក្សា​​​ពី​ពន្ធនាគារ​អន្តរជាតិ​ (ICPS) មក​ទល់​ពេល​នេះ​​ប្រជាជន​ប្រទេស​ហូឡង់​​មាន​ចំនួន​ប្រហែល ១៧​លាន​នាក់ នឹង​មាន​ ១១៦០០ នាក់​​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន។ អត្រា​នេះ​​គឺ​មាន​​អ្នក​ជាប់​ទោស​​ក្នុង​ពន្ធនាគារ​​៦៩​នាក់​​ក្នុង​ចំនួន​​ប្រជាជន​១​សែន​នាក់។

 

កាល​ពី​ខែ​​កញ្ញា​ឆ្នាំ​២០១៥ កន្លង​ទៅ ប្រទេស​​​​ហូឡង់​បាន​យល់​ព្រម​ទទួល​​អ្នក​ទោស​២៤០​នាក់​​ពី​ប្រទេស​​ន័រវេស​ផង​ដែរ​ដើម្បី​​បំពេញ​​ក្នុង​ពន្ធនាគារ​ស្រប​ពេល​ដែល​ប្រទេស​ដើម (ន័រវែស​) ពុំ​មាន​សល់​កន្លែង​សម្រាប់​ទណ្ឌិត​៕

 

ពន្ធនាគារ​ហូឡង់​​​​​​​បន្ត​​បិទ​ទ្វារ​​​ ដោយ​សារ​ប្រទេស​​​កាន់​តែ​មាន​សុវត្ថិភាព​​
 

ចុចអាន៖  ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ

 

ប្រែ​សម្រូល៖ មាន រតនា
ប្រភព៖ techinsider, prisonstudies,

​​​​​​