ម្ដាយ​ចាយ​លុយ​ជិត​៦ម៉ឺន​ដុល្លារ​ ​វះកាត់​ឲ្យ​​ដូច​កូន​ស្រី​​ ថែម​និយាយ​យ៉ាង​ឡូយ​

​ស្ត្រី​ជា​ម្ដាយ​ម្នាក់​​​បាន​ចំណាយ​​ពេល​​​​ជាង​​មួយ​ទសវត្ស​ ​និង​ប្រាក់​ ៤ម៉ឺន​ផោន (ប្រមាណ​ជាង​ ៥៦ ៨០០​​ដុល្លារ​អាមេរិក​​) ដើម្បី​វះកាត់​កែ​​សម្ផស្ស​​ឲ្យ​​មើល​ទៅ​ដូច​​កូន​ស្រី​បង្កើត​​របស់​​ខ្លួន។

 

ម្ដាយ​ចាយ​លុយ​ជិត​៦ម៉ឺន​ដុល្លារ​ ​វះកាត់​ឲ្យ​​ដូច​កូន​ស្រី​​ ថែម​និយាយ​យ៉ាង​ឡូយ​

​​

អ្នក​ស្រី​ Janet Horrocks ​​អាយុ ​៥៧​ឆ្នាំ ​មក​ពី​ទីក្រុង Burnley ​​ប្រទេស​អង់គ្លេស ចាប់​ផ្ដើម​​វះកាត់​​​​​ដំបូង​តាំង​ពី​ឆ្នាំ ​២០០១​ មក​ម្ល៉េះ​ ​ដោយ​​មាន​ពង្រីក​ដើម​ទ្រូង​ ​​បន្តឹង​​​ស្បែក បន្តឹង​ប្រឡង់​ភ្នែក ​និង​​ធ្វើ​ច្រមុះ ​​ធ្វើ​យ៉ាង​ណា​​​ឲ្យ​ដូច​​ទៅ​នឹង​កូន​ស្រី​​វ័យ​ ៣៥​ឆ្នាំ​ គឺ​នាង​ Jane Cunliffe។

 

​​ក្រៅ​ពី​ចំណុច​ខាង​លើ ​​អ្នក​ស្រី​បាន​​សម្រក​ទម្ងន់​ជាង ១២,៧​​គីឡូក្រាម​​​ ​ដើម្បី​បាន​រាង​​ស្រឡូន​​​ស្អាត​ដូច​​នាង​ ហើយ​ថែម​ទាំង​​​សាក់​ចិញ្ចើម ​បន្ថែម​​សក់​ឲ្យ​ក្រាស់ និង​ពណ៌​ទង់ដែង​ទៀត​ផង​។

 

​ស្ត្រី​ដែល​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​ស្វាមី​តាំង​ពី​ឆ្នាំ ២០០២​ នេះ​​ពន្យល់​ថា​ “​​​ខ្ញុំ​​​​ចង់​មាន​រូប​រាង​ដូច​កូន​ស្រី​​ខ្លួន ​ព្រោះ​​​នាង​​​ស្រស់​ស្អាត ​ដែល​ជំរុញ​​ឲ្យ​ខ្ញុំ​​ត្រូវ​កែ​រាង​ និង​មុខ​មាត់​​​ឲ្យ​ក្មេង​ជាង​វ័យ។ ខ្ញុំ​មិន​ចង់​ស្លាប់​ទាំង​​ស្បែក​ជ្រីវជ្រួញ​​​ទេ ​ខ្ញុំ​​​​នឹង​​រក្សា​វ័យ​បែប​នេះ​​រហូត​​​​ខ្ញុំ​លែង​ដក​ដង្ហើម​។ វា​ជា​រាងកាយ​​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​អ្វី​​ដែល​ខ្ញុំ​ចង់ បើ​អ្នក​ដទៃ​​មិន​ចូល​ចិត្ត​ ​ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ”។

 

ចំណែក​​កូន​ស្រី​វិញ ​​មិន​ពេញ​​ចិត្ត​ចំពោះ​​ការ​វះកាត់​​​បែប​នេះ​ទេ​ ​ដោយ​និយាយ​ថា​ “​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ដែល​​គាត់​​​​​មើល​ទៅ​ក្មេង​ជាង​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​តូច​ចិត្ត​ដែរ​ ​ពីព្រោះ​​​កូន​ស្រី​​មិន​​អាច​​​ចាស់​​ជាង​ម្ដាយ​ខ្លួន​ទេ។ ​​ពេល​ទៅ​ណា​មក​ណា​ ​​​គេ​​តែង​គិត​ថា​យើង​ទាំង​ពីរ​នាក់​​​ជា​បង​ប្អូន​​​នឹង​គ្នា ដែល​ខ្ញុំ​មិន​ចង់​ដើរ​ចេញ​ក្រៅ​​​ជាមួយ​គាត់​ឡើយ​”។​​​​​ទោះ​​ជា​​​កើត​មាន​តូច​ចិត្ត​​បន្តិច​បន្តួច​​ក្ដី ​​ម្ដាយ​កូន​ទាំង​​ពីរ​នាក់​​ ត្រូវ​គេ​ដឹង​ថា​​ស្រលាញ់​គ្នា​ណាស់ ៕​​​

 

ម្ដាយ​ចាយ​លុយ​ជិត​៦ម៉ឺន​ដុល្លារ​ ​វះកាត់​ឲ្យ​​ដូច​កូន​ស្រី​​ ថែម​និយាយ​យ៉ាង​ឡូយ​

 

 

ម្ដាយ​ចាយ​លុយ​ជិត​៦ម៉ឺន​ដុល្លារ​ ​វះកាត់​ឲ្យ​​ដូច​កូន​ស្រី​​ ថែម​និយាយ​យ៉ាង​ឡូយ​

 

ម្ដាយ​ចាយ​លុយ​ជិត​៦ម៉ឺន​ដុល្លារ​ ​វះកាត់​ឲ្យ​​ដូច​កូន​ស្រី​​ ថែម​និយាយ​យ៉ាង​ឡូយ​

 

 

ម្ដាយ​ចាយ​លុយ​ជិត​៦ម៉ឺន​ដុល្លារ​ ​វះកាត់​ឲ្យ​​ដូច​កូន​ស្រី​​ ថែម​និយាយ​យ៉ាង​ឡូយ​

 

 

ម្ដាយ​ចាយ​លុយ​ជិត​៦ម៉ឺន​ដុល្លារ​ ​វះកាត់​ឲ្យ​​ដូច​កូន​ស្រី​​ ថែម​និយាយ​យ៉ាង​ឡូយ​

 

ម្ដាយ​ចាយ​លុយ​ជិត​៦ម៉ឺន​ដុល្លារ​ ​វះកាត់​ឲ្យ​​ដូច​កូន​ស្រី​​ ថែម​និយាយ​យ៉ាង​ឡូយ​

បញ្ជីចំណាយ​លើ​ថ្លៃ​វះកាត់

 

ចុចអាន៖ បុរស​កើត​ជំងឺ​មហារីកសុខចិត្ត​រត់​ចេញ​ពី​មន្ទីរពេទ្យ​ ស្វែង​រក​ប្រាក់​​រៀបការ​ឲ្យ​ម្ដាយ​

ចុចអាន៖ អ្នក​ម្ដាយ​សុខចិត្ត​ទៅ​ថត​រឿង​សិច​ យក​លុយ​ទិញ​អំណោយ​ណូអែល​ថ្លៃ​ៗ​ឱ្យ​កូន

ចុចអាន៖ បុរស​ម្នាក់​សុខចិត្ត​រស់នៅ​ក្នុង​រូងភ្នំ ​ដើម្បី​ទុក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Metro