គណបក្សសង្រ្គោះជាតិ បង្កើតគណៈអភិបាល និងអគ្គលេខាធិការដ្ឋាន សម្រាប់សមាជិកសភារបស់ខ្លួន

(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំ ពិភាក្សាផ្ទៃក្នុងរបស់ខ្លួន គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ បានសម្រេចបង្កើតគណៈអភិបាល និងអគ្គលេខាធិការដ្ឋាន របស់សមាជិកសភារបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាស របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៣ ខែមីនា។

គណៈអភិបាល និងអគ្គលេខាធិការដ្ឋាននេះ រួមមាន លោក សុន ឆ័យ ជាអភិបាល លោក អ៊ូ ច័ន្ទរ័ត្ន ជាអភិបាលរង លោក គី វណ្ណដារ៉ា ជាអគ្គលេខាធិការ លោក កែវ ភិរម្យ ជាអគ្គលេខាធិការរង លោក លឹមប៊ុន ស៊ីដារ៉េត ជាហេរញ្ញិក និងមានសមាជិក ជាប្រធានគណៈកម្មការទាំង៥ ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ នៅរដ្ឋសភា។

ខាងក្រោមនេះជាសេចក្តីប្រកាស របស់គណបក្សសង្រ្គោះជាតិ៖

គណបក្សសង្រ្គោះជាតិ បង្កើតគណៈអភិបាល និងអគ្គលេខាធិការដ្ឋាន សម្រាប់សមាជិកសភារបស់ខ្លួន

ប្រភពៈ freshnewsasia