រថយន្ត​ស៊េរី​ទំនើប ស៊ូ ស៊ីរីកា រលត់​កណ្ដាល​ផ្លូវ

កាលពី​ម៉ោង​ជាង ៩ ព្រឹក​នេះ​ គេ​បាន​ប្រទះ​ឃើញ ស៊ូ ស៊ីរីកា ម្ចាស់​បទ  “ស្រលាញ់​បង​លើស” ឈរ​រេរានៅ​ម្ដុំ​ហួស​រង្វង់​មូល​​ខាំកូ នៅ​ក្បែររថយន្ត​ស៊េរី​ទំនើប​​មួយ​គ្រឿង ដែល​មិន​ច្បាស់​ថា​ជា​របស់​នាង ឬ​យ៉ាង​ណា។ តាម​សភាព រថយន្ត​ដែល​តារា​ស្រី​រូប​នេះ​ជិះ គឺអាច​​ជួប​បញ្ហា​ខូច​អ្វី​មួយ ដោយ​គេ​បាន​ឃើញ​នាង​ចុះ​​មក​​ពិនិត្យ និង​ឆ្កឹះឆ្កៀល​ដោយ​ខ្លួនឯង​មួយ​សន្ទុះ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​។

 

បន្ទាប់​​ពី​ខ្លួន​អស់​លទ្ធភាព ​តារា​ស្រី​វ័យ ២១ ឆ្នាំ​រូប​នោះ​បានទូរសព្ទ​​ហៅ​រក​ជំនួយ ប៉ុន្តែ​ភ្លាម​ៗ មិន​ឃើញ​អ្នក​មក​ជួយ​ឡើយ ប៉ុន្តែ​​មានបង​ប្អូន​អ្នក​ម៉ូតូ​ឌុប​ម្នាក់​មក​ជួយ លុះ​បន្តិច​មក​រថយន្ត នាង​ក៏​ស្រាប់​តែ​អាច​បញ្ឆេះ​ឡើង​វិញ។

 

 

រថយន្ត​ស៊េរី​ទំនើប ស៊ូ ស៊ីរីកា រលត់​កណ្ដាល​ផ្លូវ

 

 

រថយន្ត​ស៊េរី​ទំនើប ស៊ូ ស៊ីរីកា រលត់​កណ្ដាល​ផ្លូវ

 

  រថយន្ត​ស៊េរី​ទំនើប ស៊ូ ស៊ីរីកា រលត់​កណ្ដាល​ផ្លូវ

 

 

រថយន្ត​ស៊េរី​ទំនើប ស៊ូ ស៊ីរីកា រលត់​កណ្ដាល​ផ្លូវ

 

អត្ថបទ៖ទ្រី រ៉ាវី