ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មាន​ភ្លៀង​កក់​ខែ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មេឃ​រក​កល​ភ្លៀង នៅ​ចុង​សប្ដាហ៍​នេះ។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ មីនា ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥ និង​២៦ មីនា នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​អាច​មាន​ភ្លៀង​កក់​ខែ ពី​តិច ទៅ​មធ្យម។

រាជធានី-ខេត្ត​ដែល​អាច​មាន​ភ្លៀង​កក់​ខែ​នោះ មាន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាម កំពង់ធំ កំពង់ស្ពឺ តាកែវ កោះកុង កែប កំពត និង​ខេត្ត​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។