ក្រសួងមហាផ្ទៃ​នឹង​សង់​ពន្ធនាគារ​ថ្មី​លើ​ទំហំ​ផ្ទៃដី​ជាង ៨០០​ហិកតា ក្នុង​ខេត្តពោធិ៍សាត់​

​ភ្នំពេញ​៖  សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ក្រសួងមហាផ្ទៃ​បានដាក់​សំណើ​ជូន​រាជរដ្ឋាភិបាល​រួចហើយ ដើម្បី​សាងសង់​ពន្ធនាគារ​ថ្មី​មួយទៀត ឈ្មោះថា ម​៤ បន្ថែម​លើ​ពន្ធនាគារ​ទូទាំង​រាជធានី​ខេត្ត និង​មណ្ឌល​អប់រំ​កែប្រែ​។ សម្តេច​បន្តថា ពន្ធនាគារ​ថ្មី​នេះ ត្រូវ​សាងសង់​លើ​ទំហំ​ផ្ទៃដី ៨០០​ហិកតា ស្ថិតនៅ​ចំងាយ​ជាង ៣០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តពោធិ៍សាត់​។ ​

ពី​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៦ របស់​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២៣ មីនា​នេះ សម្តេច ស ខេង បានញ្ជាក់ថា ការសាងសង់​ពន្ធនាគា​រ​ថ្មី​នេះ ក្នុង​គោលបំណង​គ្រប់គ្រង​ស​និ្ត​សុខ និង​សុវត្ថិភាព​អ្នក​ជាប់ឃុំ បច្ចុប្បន្ន ដែល​កំពុងមាន​ការកើនឡើង ក្នុង​ពន្ធនាគារ​មួយចំនួន ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​។ សម្តេច​បន្តបាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិន​ប៉ូលិស​មិន​ចាប់​បទល្មើស​ថា ប៉ូលិស​ហ្នឹង​អន់ តែ​​ប៉ូលិស​ចាប់​ច្រើន គ្មាន​កន្លែង​ដាក់​»​។​

​បើតាម​សម្តេច ស ខេង ពន្ធនាគារ​ថ្មី​នេះ មាន​របងលួស និង​ប្រឡាយទឹក​ព័ទ្ធជុំវិញ​រឹងមាំ ជាង​ពន្ធនាគារ​ទាំងអស់​ទូទាំង​ប្រទេស ហើយ​វា​អាច​ផ្ទុក​អ្នក​ជាប់ឃុំ​ចំណុះ ៧០០០​នាក់​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​