អាជ្ញាធរ​បែលហ្ស៊ិក​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​២​នាក់​

​ក្រោយពី​បើក​យុទ្ធនាការ ដើម្បី​ប្រមាញ់​ជនដៃដល់​នៅ​ពីក្រោយ​ការវាយប្រហារ​គ្រាប់បែក​កាលពី​ថ្ងៃ​២២​មីនា អាជ្ញាធរ​បែលហ្ស៊ិក បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ​បាន​ចំនួន​ពីរ​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNN​។​

​អាជ្ញាធរ​ដែល​បាន​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ពីររូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នេះ គឺជា​បងប្អូន​នឹង​គ្នា ដោយ​ពួកគេ​មាន​ឈ្មោះថា Khalid El Bakraoui  និង Brahim El Bakraoui  ហើយ​ពួកគេ​បានរៀបចំ​បទល្មើស​នេះ​គិតទុក​ជាមុន ប៉ុន្ដែ​វា​មិនមែនជា​ភេ​វរ​កម្ម​ទេ​។​

​អាជ្ញាធរ​បាន​បន្ថែមថា ជនសង្ស័យ Khalid បាន​ជួល​បន្ទប់​មួយ​ស្នាក់​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ដែល​ធ្លាប់មាន​ការវាយប្រហារ​កាលពី​សប្ដាហ៍​មុន ហើយ​ជនសង្ស័យ​ទាំងពីរ​នាក់​បងប្អូន​នេះ ក៍មាន​ជាប់​សង្ស័យ​ពាក់ព័ន្ធ​និង​ការវាយប្រហារ​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង​កន្លងមក​ដែរ​។​

​បើតាម​មន្ត្រី​ស៊ើប​អង្កេតបានដាក់​ការសង្ស័យថា ជន​ទាំងពីរ​រូបនេះ​បានរៀបចំ​គម្រោង​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ព្រលានយន្ដហោះ ដោយ​ពួកគេ​បានដាក់​គ្រាប់បែក​បំផ្ទុះ​នៅក្នុង​វ៉ា​លី​មួយ និង​ដើម្បី​បំផ្ទុះ​នៅ​កន្លែង​ផ្សេងទៀត​។​

​ក្រៅពី​ជនសង្ស័យ Khalid និង Brahim El Bakraoui នេះ អាជ្ញាធរ​ក៏បាន​ដាក់​ការសង្ស័យ​ដោយ​ត្រួត​ពិនិត្យមើល​ករណីនេះ ថា​មានការ​ពាក់ព័ន្ធ​នឹង​ជន Salah Abdeslam ឬទេ ព្រោះ​ជន Salah ទើបត្រូវ​បាន​ចាប់​បន្ទាប់ពី​រត់គេច​ពី​ខ្លួន​ពី​បារាំង​ចូល​បែលហ្ស៊ិក  ក្រោយពេល​វាយប្រហារ​ភេ​វរ​កម្ម​នៅ​ប៉ារីស ដោយ​សម្លាប់​មនុស្ស​ប្រមាណ​១៣០​នាក់ និង​ជាច្រើន​នាក់​ទៀត​របួស​។ នេះ​បើតាម​រាជអាជ្ញា​បែលហ្ស៊ិក​លោក Frederic Van Leeuw​។​

​មនុស្ស​ជាង​៣០​នាក់​បាន​បាត់​បង់ជីវិត និង​១៧០​នាក់​បាន​រងរបួស ដោយសារ​ការវាយប្រហា​រដាច់​ដោយឡែក​ពីគ្នា​នៅ​ព្រលានយន្តហោះ និង​នៅ​ស្ថាន​នី​យ៍​រថភ្លើង​ក្នុង​ក្រុង​ព្រុ​ច​សែ​ល ហើយ​នេះ​ជាការ​វាយប្រហារ​ចុងក្រោយ​បំផុត​នៅ​ចំ​បេះដូង​របស់​អឺរ៉ុប​។​ការវាយប្រហារ​នេះ កើតឡើង​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការចាប់ខ្លួន​មេខ្លោង​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​