Fernando Alonso សំណាងល្អ​ក្រឡាប់​រថយន្ត​ប្រណាំង​នៅ​អូស្ដ្រាលី​គ្មាន​របួស

ការ​ប្រណាំង​រថយន្ត​F1​ក្នុង​ទីលានប្រកួត​លើក​ដំបូង​នៅ​អូស្ដ្រាលី ទើប​បញ្ចប់​ជាមួយ​ព្រឹត្តិការណ៍​គួរ​ឱ្យ​រន្ធត់​មួយ​ដែល​រថយន្ត​ប្រណាំង​លោក​Fernando Alonso បាន​ទៅ​បុក​កង់​ក្រោយ​រថយន្ត​លោក​Esteban Gutierrez ពី​ក្រុម​«Hass» F1 បណ្ដាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ទៅ​បោក​នឹង​របាំង​ក្នុង​ល្បឿន​២០០​ម៉ៃ​ល៍ ឬ​ជាង​៣០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ប៉ុន្តែ​លោក​បែរជា​គ្មាន​របួស ។

ក្រោយ​ចប់​ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ជើងឯក​F1​ពិភពលោក​២​ជំនាន់​រូប​នេះ ក៏​បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​កំពុង​អាន​កាសែត​ទាក់ទង​នឹង​ឧប្បត្តិហេតុ​ខាងលើ​។ បច្ចុប្បន្ន​លោក​Fernando Alonso ដែល​ស្ថិត​ក្នុង​ក្រុម​Honda Mclaren កំពុង​ត្រៀម​ចូល​ប្រកួត​F1​បន្ត​នៅ​ទីលាន​ប្រទេស​បា​រ៉ែ​ន ក្នុង​រវាង​ពី​ថ្ងៃ​ទី​១​ដល់​៣ មេ​សា ខាង​មុខ ៕