Man City សង្ឃឹម​ថា លោក Guardiola អាច​បញ្ចុះ​បញ្ចូល​ឲ្យ Messi ចូល​រួម​ជា​មួយ​ខ្លួន

ក្លិប Manchester City​ជឿ​ជាក់​ថា ពួកគេ​គឺ​ជា​ជម្រើស​ទី​មួយ​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ប្រសិន​បើ​រូបគេ​​ចាក​ចេញ​ពីក្លិប Barcelona ស្រប​ពេល​ដែល​ប្រធាន​​ប្រតិ​បត្តិ​ជាន់​ខ្ពស់​របស់​ក្លិប​នេះ បាន​ស៊ើប​​សួរ​ទាក់​ទងកីឡាករ​អន្តរ​ជាតិ​អា​ហ្សង់​ទីន​រូបនេះ​។

leonel-messiបើ​ទោះ​បី​វា​ត្រូវ​បាន​គេ​បង្ហាញ​ថា Messi កំពុង​តែ​រីក​រាយ​នៅ​ឯ​ក្លិប Barcelona និងមិន​មាន​ផែន​ការ​ក្នុង​ការ​ចាក​ចេញ​ក៏​ដោយ ប៉ុន្តែ ក្លិប Man City ជឿ​ជាក់​ថា ការ​ចូល​រួម​របស់​​លោក Pep Guardiola នា​រដូវ​ក្តៅ​នេះ នឹង​ធ្វើ​ឲ្យពួក​គេ​ស្ថិតក្នុង​​ទី​តាំង​នាំមុខ​គេ ប្រសិន​បើ​​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ពិភព​លោក​៥​សម័យ​កាល​រូប​នេះ សម្រេច​ចិត្ត​ចាក់​ចេញ​។ លោក Guardiola បានកាន់​តំណែង​នៅ​ឯ​ក្លិប Barcelona ចាប់​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២១២ ដែល​នៅពេលនោះ Messi ជា​សមា​ជិកក្រុម​ដែល​បាន​ឈ្នះ​ពាន​រង្វាន់់​បីក្នុង​រដូវកាល​តែមួយ​ជា​លើក​ដំបូង ដែល​រួម​មាន​ពាន Champions League ពាន La Liga និង Copa del Rey​។ លោក Txiki Begiristain ប្រធាន​ផ្នែក​កីឡា​របស់ Man City និង​លោក Ferran Soriano ប្រធាន​ប្រតិ​បត្តិ ក៏​បាន​​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ Messi ផង​ដែរ នៅពេល​ដែល​កាន់​​តួនាទី​ដូច​គ្នា​នេះ​នៅ​ឯ​ក្លិប Barcelona​។ លោក Soriano ត្រូវ​បាន​គេ​​យល់​ឃើញ​ថា មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​នឹង Messi និងក្រុម​គ្រួ​សារ​របស់​គេ​។ កិច្ច​សន្យា​របស់​ Messi នៅ​ឯក្លិប Barcelona នឹង​ផុត​កំណត់​​ក្នុងឆ្នាំ​២០១៨ ដែល​នៅពេលនោះ​រូបគេនឹង​​មាន​អាយុ​៣០​​ឆ្នាំ​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​គេ​​ដឹង​ថា ទទួល​បាន​ចំណូល​ប្រមាណ​ជា​២០លាន​អឺ​រ៉ូ (២២,៤​លាន​ដុល្លារ​អាមេ​រិក) ក្នុង​មួយ​ឆ្នាំ ឬ​៣៨៥០០០​ក្នុងមួយ​សប្តាហ៍ និងមាន​តម្លៃ​​ខ្លួន​​រំលាយកិច្ច​សន្យា​ចំនួន​២៥០លាន​អឺ​រ៉ូ​៕

ប្រភព​ព័ត៌​មាន៖ The Guardian