U19កម្ពុជា លត់​ក្រុម​មីយ៉ាន់​ម៉ា ៧-០ រីឯ​ពាន​ហ៊ុនសែន​ប្រកួតបញ្ចប់​វគ្គ​ជម្រុះ​ថ្ងៃ​នេះ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ (U19) ​បាន​ប្រកួត​ឈ្នះ​​ក្រុម U-19 ​​មក​ពី​​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​លទ្ធ​ផល ៧-០ ​ក្នុង​ពាន​រង្វាន់​បាល់ទាត់​ 12th Goodwill Mekong Games 2016 នៅ​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃពុធ​នេះ រីឯ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី​១០ ឆ្នាំ​២០១៦ នឹង​ត្រូវ​ប្រកួត​បញ្ចប់​វគ្គ​ជម្រុះ​ជា​បឋម នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។u19ជ័យ​ជម្នះ​របស់​ក្រុម​U19កម្ពុជា លើ​ក្រុម​U19មីយ៉ាន់ម៉ា កាល​ពី​ព្រឹក​មិញ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​​កម្ពុជា អាច​មាន​ឱកាស​​ឈ្នះ​ពាន ព្រោះ​ពាន​រង្វាន់ 12th Goodwill Mekong Games 2016 មាន​តែ​៤​ក្រុមចូល​រួម​​ទេ​។ ​ក្រុម​កម្ពុជា បាន​ជួប​ក្រុម​ម្ចាស់​ផ្ទះU19​ថៃ កាល​ពី​ម្សិល​មិញ​រួច​ហើយ ដោយក្រុម​ទាំង​២​បាន​ស្មើ​គ្នា ៣-៣ ហេតុ​នេះ​U19​កម្ពុជា នៅ​សល់​តែ​១​ប្រកួត​ទៀត​ជាមួយ​ក្រុម​U19ឡាវ ប៉ុណ្ណោះ ខណៈ​ក្រុម​U19ឡាវ​នេះ បាន​ឈ្នះ​ក្រុម U19មីយ៉ាន់ម៉ា ៤-២ កាល​ពី​ម្សិល​មិញ។​

ដោយ​ឡែក ក្រុមចំនួន​១២ ​ដែល​ឈរ​នៅ​ពូល A,B,C និង D នឹង​ត្រូវ​ធ្វើការ​ប្រកួត​លើក​ចុង​ក្រោយ​ក្នុង​វគ្គជម្រុះ​​ជា​បឋម ដោយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ ដើម្បី​បញ្ចបភាព​មន្ទិល​តិច​តួច ក្នុងការ​រក​ក្រុម​លេខ​១ លេខ​២ ព្រម​ទាំង​ក្រុម​លេខ​៣​ល្អ​ចំនួន​២​ក្រុម ឡើង​ទៅ​ប្រកួត​នៅ​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ ខណៈ ​​​ពូល​E និង​ពូល​F ដែល​មាន​តែ​២​ក្រុម​ចូល​រួម​ប្រកួត​ដូច​គ្នា​នោះ បាន​បញ្ចប់​ការ​ប្រកួតតាំង​ពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈមក​ម្ល៉េះ។

 

តារាង​កម្មវិធី​ប្រកួតជម្រុះ​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​១២​នៅ​ថ្ងៃ​នេះ​
ពូល​ ​ក្រុម​ ​ប៉ះ​ ​ក្រុម​ ​ម៉ោង​ ​ទីលាន​
A ​ខេត្ត​កណ្ដាល​ ​ប៉ះ​ កំពង់​ស្ពឺ​ ៣:៣០​ ​ខេត្ត​កណ្ដាល​
B ​ខេត្ត​ស្វាយរៀង​ ​ប៉ះ​ ​យុវជន​បឹង​កេត​កំពង់​ចាម​ ៣:៣០​ ​ខេត្ត​ស្វាយរៀង​
B ​ខេត្ត​ត្បូងឃ្មុំ​ ​ប៉ះ​ ​​ខេត្ត​ព្រៃវែង ៣:៣០​ ​ខេត្ត​ត្បូងឃ្មុំ​
C ​ឧត្ដរមានជ័យ​ ​ប៉ះ​ ​សៀមរាប​អង្គរ​ ៣:៣០​ ​ឧត្ដរមានជ័យ​
C ​ព្រះវិហារ​ ​ប៉ះ​ អ.ហ ​ខេត្ត​កំពង់​ធំ​ ៣:៣០​ ​ព្រះវិហារ​​
D ​ខេត្ត​ប៉ៃលិន​ ​ប៉ះ​ ​ខេត្ត​បាត់ដំបង​ ៣:៣០​​ ​ខេត្ត​ប៉ៃលិន​​

 

តារាង​ចំណាត់​ថ្នាក់​តាម​ពូល​ជម្រុះ​បឋម​ Hun Sen Cup 2016
ពូល​ A
ល​ ក្រុម​ P W D L F A GD Point
១​ កណ្ដាល​ ១​ ១​ ០​ ០​ ២​ ០​ ២​ ៣​
២​ កំពង់​ស្ពឺ​ ១​ ០​ ០​ ១​ ០​ ២​ -២​​ ០​
ពូល​ B
១​ ​ខេត្ត​​ស្វាយរៀង ៥​ ៤​​ ០​ ១​ ២៩​ ១០​ ១៩​​ ១២​​​
២​ ខេត្ត​ព្រៃវែង ៥​ ៤​​ ០​ ១​ ១៧​ ១៥​ ២​ ១២​
៣​ យុ.​បឹង​កេត​ ៥​ ២​ ០​ ៣​ ៨​​​ ​៨​ ០​​ ៦​​
៤​ ​ខេត្ត​ត្បូង​ឃ្មុំ​ ៥​​ ០​ ០​ ៥​ ៤​ ២៥​​ -២១​ ០​
ពូល​ C
១​ ខេត្ត​សៀម​រាប​ ៥​​ ៤​ ១​ ០​ ១៥​ ៥​ ១០​ ​១៣​
២​ ​កំពង់​ធំ​ ៥​​ ២​ ២​ ១​ ១២​ ៨​ ៤​ ៨​
៣​ ​ឧត្ដរ​មាន​ជ័យ​ ​៥​ ១​ ១​​ ៣​​ ៧​ ១០​ -៣​ ៤​​
៤​ ​ខេត្ត​ព្រះ​វិហារ​ ៥​ ១​​ ០​ ៤​​ ៥​​ ១៦​ -១១​ ៣​
ពូល​ D
១​ ខេត្ត​កំពង់​ឆ្នាំង​ ៤​ ៣​ ១​ ០​ ៨​ ៥​​​ ៣​ ១០​​
២​ ​ខេត្ត​ប៉ៃលិន ៣​​ ១​ ១​​ ១​ ៥​ ៥​​ ០​ ៤​
៣​ ខេត្ត​បាត់​ដំបង​ ៣​​ ០​ ០​ ​៣​​ ​៥​ ៨​ -៣​ ០​
ពូល​ E
១​ កំពង់​ផែ​​ព្រះ​សីហនុ​ ២​ ១​ ០​ ១​ ​៥​ ៤​​ ១​​ ៣​
២​ ខេត្ត​កំពត​ ​២​ ​១​ ​០​ ​១​ ​៤​ ​៥​ -១​ ​៣​
ពូល​ F
១​ ស្ទឹង​ត្រែង​ ២​ ១​ ១​ ០​ ៧​ ៦​ ១​ ៤​​
២​ ក្រចេះ​ ២​ ០​ ១​ ១​ ៦​ ៧​ -១​ ១​