Leicester អាច​នឹង​ប្រកួត​ជាមួយ Barcelona, Celtic និង PSG ក្នុងការ​ប្រកួត​ពាន ICC

ក្លិប Leicester City នឹងត្រូវ​ប្រកួត​ជាមួយ​ក្លិប Barcelona, Celtic និង Paris Saint-Germain ក្នុងការ​ប្រកួត​ពាន​អន្តរជាតិ International Champions Cup (ICC) នា​រដូវក្តៅ​ខាងមុខនេះ។ នេះ​បើតាម​សារព័ត៌មាន​អង់គ្លេស The Guardian។

leicester-cityការប្រកួត​មុន​បើក​រដូវ​កាល​នេះ នឹងត្រូវ​រៀបចំ​ដោយ Relevant Sports ដែល​ប្រធាន​ស្ថាប័ន​នេះ គឺ​លោក Charlie Stillitano បាន​ជួប​ជាមួយ​អ្នកតំណាង​ក្លិប​ធំកំពូលៗនៅ​អឺរ៉ុប នៅក្នុង​ខែ​នេះ ដើម្បី​ធ្វើការ​ពិភាក្សា ក្នុងការ​កែទម្រង់ Champions League។ ការកែទម្រង់​នេះ ប្រសិន​ចេញ​ជា​លទ្ធផល មានន័យថា ក្លិប Leicester មិនចាំបាច់​ពាក់ព័ន្ធ​ក្នុងការ​ប្រកួត​ខាងលើ​នោះទេ។ បច្ចុប្បន្ន Leicester គឺជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប ៥ របស់​លី​ក Premier League ដែល​កំពុង​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ ២០១៦ នេះ ខណៈ​ក្លិប ៤ ទៀត Chelsea, Liverpool, Manchester City និង Tottenham Hotspur នឹង​ចាប់ផ្តើម​យុទ្ធនាការ​នេះ ដែល​ត្រូវ​ជួប​ក្លិប Celtic នៅ​ថ្ងៃទី ២៣ កក្កដា ក្នុង​ទីក្រុង Glasgow។ បន្ទាប់មក​ពួកគេ​ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង Los Angeles ដើ​ម្បើ​ប្រកួត​ជាមួយ PSG នៅ​ថ្ងៃទី ៣០ កក្កដា មុនពេល​ជួប Barcelona នៅក្នុង​ទីក្រុង Stockholm នៅ​ថ្ងៃទី ៣ ខែសីហា។

លោក Stillitano ថ្លែងថា «នេះ​គឺជា​ការចាប់​គូរ​ប្រ​គូរ​ដ៏​ល្អ​បំផុត នៅក្នុង​ប្រវត្តិ ICC ដែលមាន​ក្លិប​ទាំងនេះ​ចាប់ផ្តើម​យុទ្ធនា​ការប្រកួត​ជាមួយគ្នា សម្រាប់​ឲ្យ​អ្នកគាំទ្រ​ទស្សនា​កម្សាន្ត​លេង»។
Chelsea និង Liverpool នឹង​លេង​ជាមួយគ្នា​នៅ Pasadena នៅ​ថ្ងៃទី ២៧ កក្កដា ខណៈ Chelsea ក៏ត្រូវ​ជួប Real Madrid នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ៣០ កក្កដា និង AC Milan នៅ Minneapolis នៅ​ថ្ងៃទី ៣ ខែសីហា។ Liverpool ក៏ត្រូវ​ប្រកួត​ជាមួយ AC Milan នៅ Santa Clata នៅ​ថ្ងៃទី ៣០ កក្កដា និង Barcelona ក្នុង​ទីក្រុង​មួយ ដែល​មិនទាន់​ជ្រើសរើស​ក្នុង​ទ្វីបអឺរ៉ុប ប៉ុន្តែ​រំពឹងថា នៅ​ប្រកួត​ក្នុង​កីឡដ្ឋាន Aviva ទីក្រុង Dublin នៅ​ថ្ងៃទី ៦ ខែសីហា។
Man City និង Tottenham នឹងត្រូវ​ប្រកួត​គ្នា​ដាច់ដោយឡែក ដែល​មិនទាន់​ត្រូវ​បានកំណត់​កាលបរិច្ឆេទ​នៅ​ឡើយ។

សូមបញ្ជាក់ថា International Champions Cup (ICC) គឺជា​ការប្រកួត​ពាន​មុន​បើក​រដូវ​កាល ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ ដោយ Relevant Sports ជ្រើស​រើសយក​ក្លិបល្បីៗនៅក្នុង​ទ្វីបអឺរ៉ុប មក​ប្រកួត​នៅ​ក្នុង​ប្រទេស​ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ឬ​ចិន ដែល​មិនសូវ​និយម​បាល់ទាត់​ខ្លាំង។ ការ​ប្រកួត​នេះ​ផងដែរ គឺ​ដើម្បី​ផ្សព្វផ្សាយ ឬ​តាំងពិព័រណ៍ សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​ផងដែរ៕