​សិស្ស​សាលា​ម្នាក់​​​លង់ទឹក​ស្លាប់ ខណៈ​ចុះ​លាងដៃ​ក្នុង​ទន្លេ​មេគង្គ

​សិស្ស​សាលា​ម្នាក់​​​លង់ទឹក​ស្លាប់ ខណៈ​ចុះ​លាងដៃ​ក្នុង​ទន្លេ​មេគង្គ



ភ្នំពេញ​ ៖​ ក្មេង​ប្រុស ​ជា​សិស្សសាលា​ថ្នាក់​ទី​៨​សេ​អង ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ​ដោយ​លិច​បាត់​ទៅ​ក្នុង​ទន្លេ​ បន្ទាប់ពី​នាំគ្នា​៤​នាក់​ចុះ​លាងដៃ​ក្នុង​ទន្លេ​មេគង្គ​ខាង​មុខ​វត្ត​បាក់​ខែង​ ហើយ​​​រអិល​ធ្លាក់​ទឹក​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី ​ថ្ងៃ​ទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ក្នុង​ទន្លេ​មេគង្គ​ មុខ​វត្ត​បាក់​ខែង ស្ថិត​ក្នុង​ភូមិ​បាក់​ខែង​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយ​ចង្វារ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមារា រងគ្រោះ​ឈ្មោះ​ឯល ភក្តី អាយុ ១៤​ឆ្នាំ​រៀន​ថ្នាក់​ទី ៨ C1 នៃ​វិទ្យាល័យ​ព្រែកលៀប​រស់នៅ​ភូមិ​ខ្ទរ ​សង្កាត់​ព្រែកលៀប ​ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ។

រហូត​មក​ដល់​​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​មីនា​នេះ ​ក្រុម​គ្រួសារ​នៅ​មិន​ទាន់​រក​សព​ក្មេង​ស្រី​នោះ​ឃើញ​នៅឡើយ៕
​សិស្ស​សាលា​ម្នាក់​​​លង់ទឹក​ស្លាប់ ខណៈ​ចុះ​លាងដៃ​ក្នុង​ទន្លេ​មេគង្គ

​សិស្ស​សាលា​ម្នាក់​​​លង់ទឹក​ស្លាប់ ខណៈ​ចុះ​លាងដៃ​ក្នុង​ទន្លេ​មេគង្គ