ក្មេង​ប្រុស​ជា​សិស្សសាលា​ម្នាក់​បាន​លង់ទឹក​ស្លាប់​ខណៈ​ចុះ​លាងដៃ​ក្នុង​ទន្លេមេគង្គ(Update)

ក្មេង​ប្រុស​ជា​សិស្សសាលា​ម្នាក់​បាន​លង់ទឹក​ស្លាប់​ខណៈ​ចុះ​លាងដៃ​ក្នុង​ទន្លេមេគង្គ(Update)



ភ្នំពេញ ៖ ក្មេង​ប្រុស​ជា​សិស្សសាលា​ថ្នាក់​ទី​៨​សេ​អង ម្នាក់​បាន​លង់ទឹក​ស្លាប់​ដោយ​លិច​បាត់​ទៅ​ក្នុង​ទន្លេ​បន្ទាប់ពី​នាំគ្នា​៤​នាក់​ចុះ​លាងដៃ​ក្នុង​ទន្លេមេគង្គ​ខាងមុខ​វត្ត​បាក់​ខែង​ក៏​រអិល​ធ្លាក់ទឹក កាលពី​វេលា​ម៉ោង ៣​នឹង​៥០​នាទី​ ថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ទន្លេ​មេគង្គ​មុខ​វត្ត​បាក់​ខែង ភូមិ​បាក់​ខែង ​សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វារ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមារា​រងគ្រោះ​ឈ្មោះ អែល ភក្តី អាយុ ១៤​ឆ្នាំ​រៀន​ថ្នាក់​ទី ៨ C1 នៃ​វិទ្យាល័យ​ព្រែកលៀប​រស់នៅ​ភូមិ ខ្ទរ​សង្កាត់ ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ។

មកដល់​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​២៣​ ខែមីនា​នេះ ក្រុម​គ្រួសារ​នៅ​មិនទាន់​រក​សព​ក្មេង​ប្រុស​នោះ​ឃើញ​នៅឡើយ ដោយ​កំពុង​ចុះ​រាវរក។

បើ​តាម​សាក្សី​ដែល​ទៅ​ដើរលេង​ជាមួយគ្នា​បាន​និយាយ​ថា ពួកគេ​មាន​គ្នា​បួន​នាក់ ស្រី​៣​ប្រុស​ពេល​ចេញពី​សាលារៀន​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដើរលេង​ខណៈ​មកដល់​ចំណុច​វត្ត​បាក់​ខែង​ក៏​នាំគ្នា​ចុះ​លាងដៃ នៅ​ចំណុច​ច្រាំងទន្លេ​ដែល​ចោទ​នោះ។

ប្រភព​បន្ត​ថា សិស្ស​ស្រី​៣​នាក់​បាន​ចុះ​លាងដៃ​មុន​រួចហើយ ចំណែក​កុមារា​រងគ្រោះ​បាន​ចុះ​លាងដៃ​ក្រោយ​គេ ក៏​ជាន់​ដី​បាក់​រអិល​ធ្លាក់ទឹក​លិច​បាត់​តែម្តង។

ពេល​កុមារា​រងគ្រោះ​លង់​នោះ​ក៏​មាន​បក្ខពួក​សិស្ស​ដូចគ្នា​ស្រែកហៅ​គេ​ឲ្យ​ជួយ​ដែរ​តែ​មិនមាន​អ្នកណា​ហ៊ាន​ជួយ​នោះ​ទេ ហើយក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច អាជ្ញាធរ​និង​ក្រុម​គ្រួសារ​មក​ចុះ​រាវរក​សព​ផង​ដែរ៕

ក្មេង​ប្រុស​ជា​សិស្សសាលា​ម្នាក់​បាន​លង់ទឹក​ស្លាប់​ខណៈ​ចុះ​លាងដៃ​ក្នុង​ទន្លេមេគង្គ(Update) ក្មេង​ប្រុស​ជា​សិស្សសាលា​ម្នាក់​បាន​លង់ទឹក​ស្លាប់​ខណៈ​ចុះ​លាងដៃ​ក្នុង​ទន្លេមេគង្គ(Update)