ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ថ្មី​ជំនួស​ប្រធាន​ចាស់ ​ដែល​ចូលនិវត្តន៍

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ថ្មី​ជំនួស​ប្រធាន​ចាស់ ​ដែល​ចូលនិវត្តន៍

ព្រះសីហនុ ​៖​ លោក​នួន ប៉ុក អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ជំនួស​លោក ហ៊ុន ភី ប្រធាន​មន្ទីរ​ចាស់​ ដែល​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍។

ពិធី​ប្រកាស​ផ្ទេរ​មុខតំណែង​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៦​នៅ​សាល​ប្រជំ​សាលាខេត្ត​ព្រះសីហនុ​ ក្រោម​អធិបតីភាព​លោក ​អ៊ឹម​ ឈុនលឹម ​ទេសរដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដី​ និង​លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ព្រមទាំង​មន្ត្រីរាជការ​មកពី​អង្គភាព​.​មន្ទីរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាច្រើន​នាក់​ផ្សេងទៀត។

នៅ​ក្នុង​ពិធី​នេះ​ដែរ​​លោក​នួន ប៉ុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ ​និង​សុរិយោដី​ថ្មី​ ដែល​ទើបបាន​តែងតាំង ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ ក៏​ដូចជា​ក្រសួង​ ដែល​ផ្តល់​ការទុកចិត្ត​ និង​មាន​ការ​ជឿ​ចំពោះ​រូបលោក។

លោក​ប្រធាន​មន្ទីរ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ចាប់ពី​ពេល​នេះ​តទៅ​លោក​នឹង​ខិតខំ​បំពេញការងារ​ និង​ភារកិច្ច​ជា​បន្ត​ទៀត​គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ការងារ ​និង​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​មន្ទីរ​ដំណើរការ​បាន​យ៉ាង​រលូន​ ជាពិសេស​គឺ​ធ្វើការ​សហការ​​ ​និង​សាមគ្គី​ភាព​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នេះ​ដែរ​ លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​លើក​ឡើង​អំពី​ចំណុច​វិជ្ជមាន​ និង​ចំណុច​អវិជ្ជមាន​របស់​មន្ទីរ​សុរិយោដី​មួយ​ ​ព្រម​ទាំង​បាន​ផ្ដាំផ្ញើ​​ទៅកាន់​លោក​ប្រធាន​ថ្មី​ឲ្យ​យកចិត្តទុកដាក់​ ​​បំពេញការងារ​ឲ្យ​បាន​សកម្ម​ ​សុក្រឹត​ជា​បន្ត​ទៀត​ និង​បន្ត​ធ្វើការ​ និង​ដោះស្រាយ​បញ្ហា​ ដែល​នៅ​សេសសល់​ពី​ប្រធាន​ចាស់​ផង​ដែរ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ​លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​ និង​សុរិយោ​​​ដី​បាន​ថ្លែង​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​មន្ត្រី​មន្ទីរ​សុរិយ​​​ដី​ខេត្ត​ព្រះសីហនុ​ទាំងអស់​ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ និង​ភារកិច្ច​កន្លងមក​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ដោយ​សង្កត់ធ្ងន់​ថា​ បើ​ទោះ​បី​ជា​កន្លងមក​ការ​​ចុះ​បញ្ជី​ដីធ្លី​និង​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​នៅ​មាន​ការ​ឆក​ល្វែង ឬក៏​​​បញ្ហា​ខ្លះ​ៗ​មែន​ ប៉ុន្តែ​នេះ​ជា​រឿង​អតីតកាល​ និង​ត្រូវ​ធ្វើ​ការ​ដោះស្រាយ​ ហើយ​អ្វី​ដែល​សំខាន់​ចំពោះ​នៅ​ពេល​នេះ​លោក​សូម​សំណូមពរ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ និង​អស់លោក​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ធ្វើ​ការ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ប្រយោជន៍​បង្កើន​គុណភាព​ការងារ​ជូន​ប្រជាពលរដ្ឋ ​និង​ប្រទេសជាតិ​យើង​ទាំងមូល៕