នគរបាល​ពិនិត្យ​ទីតាំង​ស្តុក​និង​ចែកចាយ​ឆ្អឹង​មាន់​នាំចូល​ពី​ក្រៅ​ប្រទេស​ខ​ណៈ​ម្ចាស់​អះអាង​ថា ជា​ចំណី​ក្រពើ

នគរបាល​ពិនិត្យ​ទីតាំង​ស្តុក​និង​ចែកចាយ​ឆ្អឹង​មាន់​នាំចូល​ពី​ក្រៅ​ប្រទេស​ខ​ណៈ​ម្ចាស់​អះអាង​ថា ជា​ចំណី​ក្រពើ



សៀមរាប ៖​ កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​បាន​ចុះទៅ​ឆែក​ទីតាំង​ស្តុក​និង​ចែកចាយ​ឆ្អឹង​មាន់​នាំចូល​ពី​ក្រៅ​ប្រទេស​ឈាន​ដល់​ការ​រកឃើញ​ឆ្អឹង​មាន់​ជាង​២​តោន​ហើយ​ករណីនេះ​ម្ចាស់​អះអាងថា​យកមក​ធ្វើជា​ចំណី​សត្វ​ក្រពើ។

ហេតុការណ៍​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៦​នៅក្នុង​ផ្ទះមួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ទ្រាំង ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុំ អមរា ស្នងការ​រង​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​និង​មានការ​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុំ អមរា ស្នងការ​រង​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ម្ចាស់​មានឈ្មោះ​លុយ តាំង​ឈួ​យ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ ទីលំនៅ ទីតាំង​ស្តុក​ឆ្អឹង​មាន់​ខាង​លើ​នេះ។

លោក​បន្ត​ថា ​ដោយសារ​ម្ចាស់​អះអាង​ថា ​មាន​ច្បាប់​ដឹកជញ្ជូន​ហើយ​ឆ្អឹង​មាន់​ទាំងនេះ​យក​មក​ធ្វើជា​ចំណី​ក្រពើ​ទើប​សមត្ថកិច្ច​នៅ​មិនទាន់​សម្រេច​ ហើយ​បច្ចុប្បន្ន​គឺ​សុំ​ការ​សហការ​ជាមួយ​កាំកុងត្រូល​ដើម្បី​យក​ឆ្អឹង​មាន់​មួយចំនួន​ទៅពិនិត្យ​ប្រសិនបើ​រក​ឃើញ​មាន​ដាក់​សារធាតុ​អ្វី​ផ្សេងៗ​នោះ​នឹង​រឹបអូស​កម្ទេច​ចោល​ហើយ​បញ្ជូន​រឿង​ទៅ​តុលាការ​។

លោក​បន្ត​ថា ក្នុង​ការ​ពិនិត្យ​នេះ​ដែរ ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បញ្ជាក់​ថា បើ​ឃើញ​មាន​ជើង​និង​ភ្លៅ​មាន់​មិន​ចាំ​បាច់​រកហេតុ​ផល​ទេ​ គឺ​ចាប់​តែម្តង ​ព្រោះ​វា​ជា​ចំណី​មនុស្ស​។ នៅ​ទីតាំង​ខាងលើ​មាន​ម៉ាស៊ីន​កិន​រហូត​ពីរ​គ្រឿង​ ហើយ​គេ​អាច​យក​មក​កិន​ធ្វើជា​ប្រហិត​សម្រាប់​លក់។

លោក​បញ្ជាក់​ថា ​លោក​បាន​ឲ្យ​ម្ចាស់​កិន​ភ្លាមៗ​ដើម្បី​ពិនិត្យ​។ ក្រោយ​កិន​ហើយ​ម្ចាស់​អះអាង​ថា កិន​ដើម្បី​ឲ្យ​កូន​ក្រពើ​តូចៗ​ស៊ី។

ជុំ​វិញ​ករណី​នេះ​ដែរ ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​អំពី​ច្បាប់​ថា ​មាន​ត្រឹមត្រូវ​ឬ​អត់ ហើយ​ចំណាត់​ការ​ថា នឹង​រឹបអូស​កម្ទេច​ចោល​ ឬ​ ត្រូវ​យក​ធ្វើជា​ចំណី​ក្រពើ​ប៉ុន្តែ​ឆ្អឹង​មាន់​ទាំងនោះ​មាន​ចំនួន​រហូត​២៤៥៧​គីឡូក្រាម ក្រោយពេល​ថ្លឹង​ជាក់​ស្តែង។

ពាក់​ព័ន្ធ​នឹង​ការ​នាំចូល សាច់​ឆ្អឹង​មាន់ ពី​ប្រទេស​ថៃ​មក​កម្ពុ​ជាពិសេស​ខេត្តសៀមរាប​គេ​នៅ​មិនទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ដើម្បី​រឹបអូស​យក​ទៅ​កម្ទេច​ចោល​ម្តង​ណា​នៅឡើយ​ទេ​។ ករណី​ឆ្អឹង​មាន់​ទាំងនេះ​ត្រូវ​បាន​គេ​អះអាង​ថា ​យក​មក​ធ្វើជា​ចំណី​ក្រពើ​។ ប៉ុន្តែ​ស្លាប ឆ្អឹង​និង​ភ្លៅ​មាន់​ដែល​គេ​បំពង​លក់​ជាប្រចាំ ពេលខ្លះ​ហូប​ទៅ​មាន​ក្លិនស្អុយ៕

នគរបាល​ពិនិត្យ​ទីតាំង​ស្តុក​និង​ចែកចាយ​ឆ្អឹង​មាន់​នាំចូល​ពី​ក្រៅ​ប្រទេស​ខ​ណៈ​ម្ចាស់​អះអាង​ថា ជា​ចំណី​ក្រពើ នគរបាល​ពិនិត្យ​ទីតាំង​ស្តុក​និង​ចែកចាយ​ឆ្អឹង​មាន់​នាំចូល​ពី​ក្រៅ​ប្រទេស​ខ​ណៈ​ម្ចាស់​អះអាង​ថា ជា​ចំណី​ក្រពើ នគរបាល​ពិនិត្យ​ទីតាំង​ស្តុក​និង​ចែកចាយ​ឆ្អឹង​មាន់​នាំចូល​ពី​ក្រៅ​ប្រទេស​ខ​ណៈ​ម្ចាស់​អះអាង​ថា ជា​ចំណី​ក្រពើ