ខាត់ សុឃីម កោតសរសើរ និស្សិត នៅសកលវិទ្យាល័យ ខេត្តបាត់ដំបង ដែលនាំគ្នាដាំផ្កាឈូករ័ត្ន

ភ្នំពេញៈ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន ដែលរស់នៅទីក្រុងភ្នំពេញ និងបណ្តាលខេត្តផ្សេងៗ បាននាំគ្នាសម្រុកទៅដើរកម្សាន្ត និងថតរូបនៅ សួនផ្កាឈូករ័ត្ន នៅសកលវិទ្យាល័យនាខេត្តបាត់ដំបង ដោយសូម្បីតែនាងជាអ្នកសិល្បៈ ដែលជាប់រវល់ការងារច្រើន ក៏ប្រាថ្នាចង់ឆ្លៀតពេល ទៅលេងនៅកន្លែងនោះដែរ ។

តារាចម្រៀងពហុជំនាញ ដែលសម្បូរវោហារ អ្នកនាង ខាត់ សុឃីម បានរំលេចសារថា « កន្លែងដែលអូនចង់ទៅ នៅខេត្តបាត់ដំបង ទោះផ្កាឈូករត្ន័ដែលឃើញ តែរីកហើយស្អាត ឥឡូវកំពុងអោនដាក់គ្រាប់ហើយ ក៏សប្បាយចិត្តដែលបានឃើញ សូមសរសើរដល់ប្អូនៗនិសិ្សត ដែលបានដាំផ្កាទាំងអស់ គឺសូមសរសើរដោយស្មោះ នាងខ្ញុំសូមលើកទឹកចិត្ត» ។

ពិធីការិនីប្រចាំក្នុងកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» អ្នកនាង ខាត់ សុឃីម កំពុងតែកើបលុយ នៅក្នុងរដូវកាលនេះ មិនថានៅរាជធានីភ្នំពេញឬនៅតាម បណ្តាខេត្តនោះទេ រហូតដល់ធ្វើឲ្យនាង មានចំណូលខ្ពស់អាច ទិញរថយន្តស៊េរីទំនើប Land Cruiser ស៊េរី ២០១០ ហើយនិងមានការពង្រីកមុខជំនួញ ជាហូរហែថែមទៀតផង ៕