វីដេអូ​ច្នៃ ណាតាហ្សា ​ឲ្យ​ជា​​ខ្មោច​​មុខ​អាក្រក់​ក្នុង​រឿង “កំណត់​ហេតុ​នាង​នាថ”

នៅ​ក្នុង​វីដេអូ​ខាងក្រោម​នេះ ​អាច​បង្ហាញ​ថា ​តារា​សម្ដែង​កូនកាត់​ខ្មែរ -ឥស្លាម  ណាតាហ្សា ពិតជា​បាន​លះបង់​សម្រស់​ស្បែក​ដើម្បី​តុបតែង​មុខមាត់​ឲ្យ​ឲ្យ​អាក្រក់​ដូច​ពិត​ៗ​ក្នុង​រឿង “កំណត់​ហេតុ​នាង​នាថ”។ ទាំង​តួ​សម្ដែង អ្នក​ដឹកនាំ និង​អ្នក​ផាត់​មុខ​ខ្មោច​ក្នុង​រឿង​ខ្មោច​ខាង​លើ​ធ្លាប់​បាន​ប្រាប់ Sabay ការ​ផាត់​មុខ​ឲ្យ​តួ​នីមួយ​ៗ​ពិបាក​ណាស់ ជាពិសេស​ គឺ​តួ​ខ្មោច​នេះ​តែម្ដង។

 

វីដេអូ​ច្នៃ ណាតាហ្សា ​ឲ្យ​ជា​​ខ្មោច​​មុខ​អាក្រក់​ក្នុង​រឿង “កំណត់​ហេតុ​នាង​នាថ”

រូប ណាតាហ្សា មុន និង​ក្រោយ​តែង​ជ​ខ្មោច

 

“ពេល​តែង​ខ្លួន​ជា​ខ្មោច​អ្នក​ផាត់​មុខ​គេ​មាន​បច្ចេកទេស​របស់​គេ​ច្រើន​ណាស់ ដោយ​ម្សៅ​ច្រើន​ប្រភេទ មាន​កាវ និង​ក្រដាស​សម្រាប់​បិត​ពី​លើ និង​មាន​លាប​ជា​ឈាម​ក្លែងក្លាយ​នៅ​សើ​ស្បែក​មួយ​យប់​ទល់​ភ្លឺ​រហូត។ ដូចនេះ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ស្បែក​មិន​សូវ​មាន​សំណើម និង​រមាស់​ក៏​មាន​ដែរ”។ តាណាហ្សា ថ្លែង។

 

ចំណែក​លោក រ៉ូណាន់ ចាន់ណា បាន​ប្រាប់​ដែរ​ថា ​សម្ភារៈ​តុបតែង​ជា​ខ្មោច​ដូចជា​ឈាម​ក្លែងក្លាយ គ្រោង​ឆ្អឹង…. នោះ​គឺ​លោក​ទិញ​មក​ពី​បរទេស​ទាំងអស់ ហើយ​ចំណែក​អ្នក Make up វិញ​គឺជា​អ្នក​ជំនាញ​មាន​បទពិសោធន៍​យូរ​ឆ្នាំ និង​ស្នាដៃ​ល្អ​ក្នុង​ការ​តុបតែង​បែប​នោះ៕

 

ចង់​ដឹង​ថា​ទម្រាំ​បាន​ចេញ​ជា​តួ​ខ្មោច​នោះ លំបាក​ប៉ុណ្ណា​ទស្សនា​វីដេអូ​ខាងក្រោម៖

 

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ