គន្លឹះ ៨ ដើម្បី​រក​ស៊ី​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី​កាណាដា លោក Bobert Herjavec

លោក Bobert Herjavec គឺ​ជា​មហាសេដ្ឋី សញ្ជាតិ​កាណាដា លោក​ជា​វិនិយោគិន អ្នក​និពន្ធ និង ជា​ម្ចាស់​ប៉ុស្តិ៍​ទូរទស្សន៍​ទៀត​ផង។ ខាង​ក្រោម​ជា​គន្លឹះ​ខ្លះ​ដើម្បី​ធ្វើ​ការ រកស៊ី​ឲ្យ​ជោគជ័យ​ពី​លោក Bobert Herjavec។

 

១) ត្រូវ​ចេះ​ជំនាញ​តែ​មួយ​ឲ្យ​ច្បាស់​លាស់ ៖ លោក Bobert Herjavec ថ្លែង​ថា​អ្នក​ត្រូវ​តែ​មាន​ចំណូល​ចិត្ត​ឲ្យ​ខ្ពស់​បំផុត នៅ​ជំនាញ​មួយ​ដែល​អ្នក​ពូកែ​បំផុត​របស់​ខ្លួន ព្រោះ​វា​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​បើក​ទូលាយ ចំពោះ​អ្វី​ដែល​អ្នក​ចូល​ចិត្ត ដែល​អាច​បង្កើត​គំនិត​រាប់​លាន​ ទៅ​លើ​ជំនាញ​មួយ​ដែល​អ្នក​ពូកែ​។

 

២) មិន​ត្រូវ​ត្អូញត្អែរ ៖ មិន​មិន​ត្អូញត្អែរ គឺ​ជា​កត្តា​នាំ​មនុស្ស​ឲ្យ​ទៅ​រក​ភាព​ជោគជ័យ នៅ​ពេល​ដែល​នរណា​ម្នាក់​ ផ្តល់​ឱកាស​ ឲ្យ​អ្នក​ធ្វើ​រឿង​អ្វី​មួយ​ ដែល​អ្នក​គិត​ថា​ជួយ​ឲ្យ​ខ្លួន​ឯង​អភិវឌ្ឍ អ្នក​មិន​គួរ​ត្អូញត្អែរ ឡើយ អ្នក​គួរ​តែ​សប្បាយ​រីករាយ ក្នុង​ការ​ធ្វើ​វា។

 

៣) ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ជា​និច្ច ៖ រាល់​ពេល​ដែល​អ្នក​បាត់បង់ បរាជ័យ អ្នក​ត្រូវ​តែ​រៀន​ឡើង​វិញ​ពី​វា​ហើយ​បន្ត​ដំណើរ​របស់​អ្នក​ទៅ​មុខ​ជា​និច្ច​នេះ​ជា​អ្វី​ដែល​បុគ្គល​ជោគជ័យ​ស្ទើរ​តែ​គ្រប់​រូប​បាន​ធ្វើ។

 

៤) បង្កើត​គុណ​តម្លៃ​ឲ្យ​អតិថិជន​ ៖ លោកBobert Herjavec រៀប​រាប់​ថា​អាជីវកម្ម​មួយ​ជោគជ័យ​មិន​បង្ហាញ​ពី​ចំណូល​ត្រលប់​មក​វិញ​មួយ​មុខ​នោះ​ឡើយ។ ការ​បង្កើត​អតិថិជន​ ការ​បង្កើត​គុណ​តម្លៃ​ឲ្យ​ពួក​គេ ឲ្យ​ពួក​គេ​ម្នាក់ៗ​មើល​មក​អាជីវកម្ម​អ្នក ក្នុង​គំនិត​ផ្សេង​ពី​គ្នា​នោះ​ទើប​ជា​ជោគជ័យ​ពិត​របស់​អាជីវកម្ម​ខ្លួន។

 

៥) ស្តាប់​ខ្លួន​ឯង ៖ នៅ​ពេល​ដែល​អ្នក​យល់​ឃើញ​ថា ខ្លួន​មាន​សមត្ថភាព​ធ្វើ​រឿង​អ្វី​មួយ អ្នក​គួរ​តែ​ធ្វើ​ ដោយ​ពុំ​ចាំ​បាច់​ខ្វល់​ខ្វាយ​ច្រើន​ពី​គំនិត​របស់​បុគ្គល​ដទៃ​ឡើយ ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​មាន​សមត្ថភាព​អស្ចារ្យ​រៀង​ខ្លួន​ ក្នុង​ការ​បង្កើត​អ្វី​មួយ​ដែល​ថ្មី ប្រសិន​បើ​អ្នក​ យល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់។

 

៦) រក្សា​អារម្មណ៍​ខ្លួន​ឲ្យ​បាន​នឹងន ៖ នៅ​ពេល​ដែល​អ្នក​ជា​មនុស្ស ឆាប់​ខឹង វា​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​អស់​នូវ​រាល់​ វិចារណញ្ញាណ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ ដូច្នេះ​ត្រូវ​ចេះ​ធ្វើ​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​មាន​ភាព​អត់​ធ្មត់​ខ្ពស់​ ដើម្បី​បន្ត​ដោះ​ស្រាយ​អ្វី​មួយ​ប្រកប​ដោយ​សតិសម្បជញ្ញៈ។

 

៧) ត្រូវ​ចេះ​សម្រប​ខ្លួន​ ៖ លោកBobert Herjavec ពន្យល់​ថា​ការ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​កាលៈទេសៈ​ គឺ​ជា​កត្តា​មួយ​ដែល​អ្នក​អាច​ជួយ​សង្គ្រោះ​ ជីវិត​ខ្លួន​ឯង​ក្នុង​ស្ថានភាព​លំបាក​មួយ​ មិន​ថា​នៅ​ក្នុង​ជីវកម្ម ឬ ជីវិត​ឯកជន​នោះ​ឡើយ។

 

៨) ស្វែង​រក​អ្វី​ដែល​ជា​កត្តា​លើក​ទឹក​ចិត្ត​របស់​អ្នក ៖ នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ​ ដោយ​គ្មាន​ការ​លើក​ទឹក​ចិត្ត​ វា​ប្រហែល​ជា​រឿង​លំបាក​មួយ​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ស្វែង​រក​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចង់​ធ្វើ​វា ព្រោះ​រឿង​ទាំង​នោះ​ គឺ​ជា​ធាតុ​ផ្សំ​សំខាន់​ ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​រក្សា​នូវ​ អ្វី​ដែល​អ្នក​ចង់​ធ្វើ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com