ព្រៃ​លិច​ទឹក និង​អូរ​ធម្មជាតិ​តំបន់​ស្ពាន​ឆេះ​ត្រូវគេ​ចាក់​លុប​យក​ដី​ចែកគ្នា ខណៈ​អភិ​បាន​ខេត្ត​ព្រះសីហនុ​ ​និង​មន្ត្រី​ជំនាញ​ប្រតិកម្ម​ប្រឆាំង​តែ​គ្មាន​វិធានការ​ទប់ស្កាត់​

​ខេត្ត​ព្រះសីហនុ​៖ ដីព្រៃ​ដើម​កោង​កាង ដើមកា​ញឹម និង​ជា​អូរ​ធម្មជាតិ ប្រមាណ​១០​ហិកតា​ដែលជា​ជម្រក​បន្ត​ពូជ​ជិ​វៈ​ចម្រុះ​ជាច្រើន​ហិកតា ស្ថិតនៅ​ក្នុងភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​ឈ្មួញ​លោភលន់​សម្បូរ​ប្រាក់​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​ចេញ​ប្លង់​កាន់កាប់​រហូត​ចាក់ដី​លុប​គ្មាន​សល់ ប៉ុន្តែ​ករណីនេះ​ត្រូវ អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រតិកម្ម​ប្រឆាំង និង​បានដាក់​កំណត់​ឲ្យ​ក្រុម​អ្នកពាក់ព័ន្ធ​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​នោះ​កាយ​អាចម៍ដី​ចេញ និង​តម្រូវ​ដាំ​ដើម​កោង​កាង​ឡើងវិញ តែ​រហូតមក​ដល់ពេលនេះ​រយៈពេល​ជិត​មួយខែ​មក ហើយ​បទបញ្ជា​នោះ រហាក់​ដូចជា​មិនមាន​ប្រសិទ្ធិភាព​អ្វី​បន្តិច​សោះ តែ​ផ្ទុយទៅវិញ​បែរ​គេ​សង្កេតឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ព្រៃ​លិច​ទឹក​ដែល​នៅ​សេសសល់ ត្រូវ​ក្រុម​ជនខិលខូច​ទាំងនោះ​ឃុបឃិត​គ្នា​ចាក់ដី​លុប​អស់​គ្មាន​សល់ សូម្បីតែ​អូរ​ធម្មជាតិ​ដែល ទំហំ​ទទឹង​ប្រវែង​ប្រមាណ​៤០​ម៉ែត្រ​នោះ​ផង​។​

លោក នេន ចំរើន ប្រធាន​រដ្ឋា​ល​ជលផល​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា ជុំវិញ​បញ្ហា​ខាង លើ​នេះ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​សុរិយោដី​កំពុង​ចុះ​ធ្វើការ​វាស់វែង​ដើម្បី​កំណត់​ឲ្យ​បានច្បាស់លាស់​នូវ​ព្រំ ដី​អូរ និង​ដី​ចំណី​អ​រូ រូ​ម​នឹង​ដីព្រៃ​លិច​ទឹក ដើម្បី​មាន​វិធានការណ៍​តាមផ្លូវ​ច្បាប់​។ ហើយ​កិច្ចការ​នេះ ទោះ ជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៍​ដោយ លោក​នៅតែ​បន្ត​ការអនុវត្ត​ច្បាប់ ដើម្បី​ការពារ​ព្រៃ​លិច​ទឹក តំបន់​ខាងលើ​មិនមាន​ការកែប្រែ​នោះទេ​។ ហើយ​លោក​នឹង​ឲ្យ​ជន​អ្នក​ដែល​ពាក់ព័ន្ធ​ចាក់ដី​លុប​ព្រៃ លិច​ទឹក​ទាំងអស់ ឲ្យ​ធ្វើ​ការកាយ​ដី​ចេញ​វិញ និង​ដាំ​ដើម​កោង​កាង​ឡើងវិញ​តាម​អ្វីដែល​បានធ្វើ​កិច្ច សន្យា​កន្លងមក​។ ប៉ុន្តែ​បើសិនជា​មិន​អនុវត្តបាន​ទេនោះ លោក​នឹង​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​ប្តឹងទៅ​សាលាដំបូង​ខេត្ត​មិន​ឲ្យ​រូ​ច​ខ្លូន​នោះទេ​។

សូមបញ្ជាក់ថា ដីព្រៃ​ខាងលើនេះ​មាន​ទំហំ​ប្រមាណ​ជាង​១០​ហិកតា ត្រូវបាន​មន្ត្រី​ខិលខូច និ​ឈ្មួញ​លោភលន់​ឃុបឃិត​គ្នា ចេញ​ប្លង់​កម្មសិទ្ធិ​បំពាន​ទ្រព្យសម្បត្តិ​រដ្ឋ ។ ពីព្រោះ​ច្បាប់​ភូមិបាល​បានបញ្ជាក់​យ៉ាងច្បាស់​ថា ដី​បឹង ដី​អូរ ដីព្រៃ​លិច​ទឹក ដីភ្នំ​។​ល​។ គឺជា​សម្បត្តិ​ធន់​ធាន​ធម្មជាតិ​របស់​រដ្ឋ មិនមាន​បុគ្គល​ណា​ម្នា​ក់មាន​សិទ្ធិ​យក​ធ្វើជា​កម្មសិទ្ធិ​បាន​នោះទេ ប៉ុន្តែ​សម្រាប់​ព្រៃ​លិច​ទឹក​តំបន់​ខាងលើ​បែរជា​គេ​នាំគ្នា​ឃុន​ឃិត​ចេញ​ប្លង់​បាន​យ៉ាង​រលូន រហូត​គេ​នាំគ្នា​ចាក់ដី លុប​អូរ​នឹង​កាប់បំផ្លាញ​ព្រៃកោងកាង​លិច​ទឹក​ចោល​អស់​គ្មាន​សល់ ។ ទង្វើ​នេះ​ផ្គើន​ទៅ​និង​ចរាចរណ៍ ណែនាំ​លេខ​០១​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការទប់ស្កាត់​បទល្មើស​កា​ប់​បំផ្លាញ​ព្រែ​លិច​ទឹក​គ្រប់​ប្រភេទ ការគ្រប់គ្រង​ដីព្រៃ​លិច​ទឹក​ដោយ​ខុសច្បាប់​ជាដើម​។ គេ​ចាំ​មើលថា​តើ​ករណី​បទល្មើស​ជាក់ស្តែង​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ហ៊ាន​ចាត់​ករ​ដែរឬទេ​?៕ សមុទ្រ​ខៀវ​

KA-23-03-2016-07 KA-23-03-2016-08 KA-23-03-2016-09 KA-23-03-2016-10 KA-23-03-2016-11 KA-23-03-2016-12