អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​

6 Videos


​ពិធី​អាពាហ៍ពិពាហ៍​ដ៏​អ៊ឹកធឹក​រវាង​តារា​សម្តែង​តៃវ៉ាន់​លោក នី​គី​ អ៊ូ​ (Nicky Wu) និង នាង លីវ ស៊ឺ​ស៊ឺ កាលពីពេល​ថ្មីៗ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការជជែក​វែកញែក​យ៉ាង​ក្តៅគគុក​អំពី​អតីត​ភរិយា​លោក អ៊ូ គឺ​អ្នកស្រី ម៉ា​យ៉ា​ស៊ូ ។ អ្នកស្រី ម៉ា​យ៉ា​ស៊ូ និង លោក អ៊ូ ក្រោយពី​លែងលះគ្នា​បាន​រយៈពេល ១ ឆ្នាំ​រួចមក គឺ​នៅ​ឆ្នាំ​បន្ទាប់ អ្នកស្រី​បាន​រៀបការ​យ៉ាង​ទាន់ហន់​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​អូស្ត្រាលី​លោក James ដែល​កាលណោះ​ទទួលរង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​នានា ។

អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​

M88


ក្រោយមក​អ្នកស្រី ម៉ា​យ៉ា​ស៊ូ ក៏បាន​លើកយក​ប្រវត្តិ​ដ៏​ជូរចត់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ត្រូវ​ប្រឈមមុខ​មក​និយាយប្រាប់​សុភាពនារី​ទាំងឡាយ​ថា ការខិតខំ​ប្រឹងប្រែង​ស្វែងរក​សុភមង្គល គឺ​មិនមាន​កំហុសឆ្គង​អ្វី​ទេ ។​ ​ទាក់ទង​ទៅនឹង​រឿងរ៉ាវ​ដែល​អ្នកស្រី​រៀបការ​យ៉ាង​ទាន់ហន់ និង រង​ការរិះគន់​បែបនេះ អ្នកស្រី​បាន​បក ស្រាយ​ថា នៅពេលដែល​អ្នកធ្វើការ​ជ្រើសរើស​អ្វីមួយ អ្នក​ត្រូវតែ​ទទួល​រ៉ាប់រង និង ត្រូវ​ប្រឈមមុខ​នូវ​អ្វីដែល អាច​កើតមានឡើង ប៉ុន្តែ​ការខិតខំ​ស្វែងរក​សុភមង្គល​មិនមាន​កំហុសឆ្គង​ឡើយ ហើយ​រឿង​អ្វីមួយ​ដែល​មិន ទាន់​ដឹង​ការពិត​ក៏​ចាប់ផ្តើម​នាំគ្នា​រិះគន់​ទាំង​ងងឹតងងល់​នោះ មិនមែនជា​ការល្អ​ឡើយ ។

អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​

ខ្ញុំ​យល់ថា ទោះជាស្ថិតក្នុង​ប្រវត្តិ​បែបណាក៏ដោយ​ឲ្យ​តែ​ខិតខំ​ប្រឹងប្រែង គង់​មាន​ថ្ងៃ​ណាមួយ​ទទួលផល​ល្អ​ជាមិនខាន ។​ ​អ្នកស្រី ម៉ា​យ៉ា​ស៊ូ បាន​អរគុណ​ដល់​លោក James ដែល​បាន​ជួយ​ចម្លង​អ្នកស្រី​ឲ្យ​ឆ្លង​ផុតពី​ពេលដែល​កំ ពុង​តែ​ដាំ​ក្បាល​ចុះ ។ លើសពីនេះទៅទៀត​អ្នកស្រី​ក៏បាន​លើកយក​សម្តី​របស់លោក James ដែល​បាន​និយាយ​​មកកាន់​អ្នកស្រី​ថា ក្នុងនាម​ជា​ស្ត្រី​ម្នាក់​មិនមែនជា​ការងាយស្រួល​ឡើយ ប៉ុន្តែ​នៅពេលនេះ​សម្រាប់​រូបអ្នក (​ម៉ា​យ៉ា​ស៊ូ​) ត្រូវបាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ជាន់ពន្លិច​រួចទៅហើយ ដូច្នេះ​អ្នក​ត្រូវតែ​ងើបឈរ​ឡើងវិញ ពីព្រោះ​នៅ ពេលដែល​អ្នក​ងើបឈរ​ឡើងវិញ គឺ​មួយ​ជំហាន​ត្រូវតែដើរ​ទៅមុខ​ជានិច្ច ។

អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​

ហេតុនេះ​អ្នក​ត្រូវតែ​ងើបឈរ​ឡើង វិញ ហើយ​រាល់​មួយ​ជំហាន​ដែល​អ្នក​បាន​ដើរ គឺ​ទទួលបាន​ជោគជ័យ​ទាំងអស់ ដាច់ខាត​មិនត្រូវ​អស់សង្ឃឹម​ឡើយ ព្រោះ​ជីវិត​រស់នៅ​ត្រូវតែ​បន្តទៀត ។ អ្នកស្រី​បាន​និយាយ​ដោយ​សុទ្ធចិត្ត​ថា ប្រសិនបើ​មិនមាន​លោក James នៅក្បែរ​ទេនោះ ជីវិត​រស់នៅ​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ ៕ គ​.​ឡេង

អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​អតីត​ភរិយា​លោក នី​គី អ៊ូ រៀបរាប់​ជីវិត​ក្រោយ​លែងលះ​