នាង Sulli ត្រៀម​ថត​ឈុត​លើ​គ្រែ​ជាមួយ​តួឯក​ប្រុស «​សង្សារ​ខ្ញុំ​ជា​មនុស្ស​ក្រៅ​ភព​»​

6 Videos


​អតីត​សមាជិក​ក្នុង​ក្រុម​ចម្រៀង​នារី​កូរ៉េ F(x) នាង Sulli បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ប្រឡូក​ក្នុង​ឈុត​ឆាក​ស្នេហា​លើ​គ្រែ​ជា​លើកដំបូង​ក្នុង​រឿង Real នាពេល​ខាងមុខនេះ ។​​យោងតាម​សម្តី​ផលិត​ការ​នៃ​រឿង​ថ្មី​នេះ គេ​បានដឹងថា នាង Sulli នឹង​ថត​ឈុត​ឆាក​លើ​គ្រែ​លើកដំបូង​របស់ខ្លួន​ជាមួយនឹង​តារា​សម្តែង​រូប​សង្ហា Kim Soo Hyun ។

នាង Sulli ត្រៀម​ថត​ឈុត​លើ​គ្រែ​ជាមួយ​តួឯក​ប្រុស «​សង្សារ​ខ្ញុំ​ជា​មនុស្ស​ក្រៅ​ភព​»​

M88


គេ​ក៏បាន​ដឹងថា នាង​ទើប​ប្រឡូក​នឹង​ការសម្តែង ហេតុនេះ​បទពិសោធ​នាង​ក៏​នៅ​ស្ទើរ​ដែរ តែ​យ៉ាងណា​គេ​ជឿជាក់ថា នាង​នឹង​អាចធ្វើ​បានល្អ​ក្នុង​ឈុត​ឆាក​លើ​គ្រែ​លើកដំបូង​របស់​នាង​នេះ ។ ទោះជា​យ៉ាងណាក្តី គេ​ពុំទាន់​ដឹងថា ឈុត​ឆាក​លើ​គ្រែ​របស់​នាង និង លោក Kim នឹងត្រូវ​ថត​នៅ​ទីតាំង​ណា​ឲ្យ​ជាក់លាក់​នោះទេ តែ​នៅក្នុង​អត្ថបទ​សាច់រឿង គឺមាន​បញ្ជាក់ថា តួ​ប្រុស និង តួ​ស្រី​ត្រូវមាន​ឈុត​ឆាក​ស្នេហា​លើ​គ្រែ​ជាមួយគ្នា ។​

នាង Sulli ត្រៀម​ថត​ឈុត​លើ​គ្រែ​ជាមួយ​តួឯក​ប្រុស «​សង្សារ​ខ្ញុំ​ជា​មនុស្ស​ក្រៅ​ភព​»​

​រឿង Real បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​បណ្តា​មហាជន​ជាច្រើន ចាប់តាំងពី​ចាប់ផ្តើម​ថត​មកម្ល៉េះ ព្រោះ​វា​ជា​រឿង​ចុងក្រោយ​របស់លោក Kim មុននឹង​លោក​ចូល​បម្រើសេវា​យោធា​នាពេល​ខាងមុខ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អ​ល​ខេ​ផ​ប​)

នាង Sulli ត្រៀម​ថត​ឈុត​លើ​គ្រែ​ជាមួយ​តួឯក​ប្រុស «​សង្សារ​ខ្ញុំ​ជា​មនុស្ស​ក្រៅ​ភព​»​នាង Sulli ត្រៀម​ថត​ឈុត​លើ​គ្រែ​ជាមួយ​តួឯក​ប្រុស «​សង្សារ​ខ្ញុំ​ជា​មនុស្ស​ក្រៅ​ភព​»​នាង Sulli ត្រៀម​ថត​ឈុត​លើ​គ្រែ​ជាមួយ​តួឯក​ប្រុស «​សង្សារ​ខ្ញុំ​ជា​មនុស្ស​ក្រៅ​ភព​»​នាង Sulli ត្រៀម​ថត​ឈុត​លើ​គ្រែ​ជាមួយ​តួឯក​ប្រុស «​សង្សារ​ខ្ញុំ​ជា​មនុស្ស​ក្រៅ​ភព​»​