លេចមុខ​ជន​ទី​៣ ជ្រៀតជ្រែក​ទំនាក់ទំនង វៀរ និង បេឡា​? (​មាន​វីដេអូ​)

6 Videos


មួយរយៈ​ពេលកន្លងមក​នេះ ទស្សនិកជន​សង្កេតឃើញ​ថា ទំនាក់ទំនង​រវាង​លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ (Weir Sukollawat) និង អ្នកនាង បេឡា វ៉ា​នី​តា (Bella Vanita) ហាក់ដូច​ជាមាន​បញ្ហា​ជា​បន្តបន្ទាប់ ដោយ​កន្លងមក​លោក វៀរ ធ្លាប់តែ​យកចិត្តយកថ្លើម​អ្នកនាង បេឡា ខ្លាំងណាស់ គ្រាន់តែ​ដឹងថា អ្នកនាង បេឡា ស្រឡាញ់​ចង់បាន​បា​បូ​ប​ម៉ាក​ល្បី​ដែល​មិនមាន​លក់​ក្នុងស្រុក លោក វៀរ ខំ​ស្វះស្វែង​ដើរ​មើល​ពី​បរទេស​ទោះជា​តម្លៃ​កាបូប​នោះ​មានតម្លៃ​ដល់​ទៅ​រាប់លាន​បាត​ក៏ដោយ ក៏​លោក​នៅតែ​ទិញ​យកមក​ធ្វើជា​កាដូ​សម្រាប់​អ្នកនាង បេឡា​។​

លេចមុខ​ជន​ទី​៣ ជ្រៀតជ្រែក​ទំនាក់ទំនង វៀរ និង បេឡា​? (​មាន​វីដេអូ​)

M88


លេចមុខ​ជន​ទី​៣ ជ្រៀតជ្រែក​ទំនាក់ទំនង វៀរ និង បេឡា​? (​មាន​វីដេអូ​)
​អ្វីដែល​ធ្វើឱ្យ​ទស្សនិកជន​កាន់តែ​ឆ្ងល់​បំផុត​នោះ ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ លោក វៀរ មិនបាន​ផ្តល់​ភាព​ភ្ញាក់ផ្អើល​អ្វី​ឱ្យ​អ្នកនាង បេឡា សោះឡើយ សូម្បីតែ​បាច់ផ្កា​ក៏​គ្មាន ហើយ​ថែមទាំង​ចេញ​មុន​ប្រកាស​ព្រម​គ្នា​ថា មួយរយៈ​ពេលនេះ​ដោយសារ​អ្នកនាង បេឡា ទទួល​ការសម្តែង​ខ្សែភាពយន្ត​ច្រើនពេក ហើយ​លោក​ក៏​រវល់​ជាប់​ថត​រឿង​ជា​បន្តបន្ទាប់ ដូចនេះ​មិនដែល​បាន​ជួប​មុខ​គ្នា​សោះឡើយ គ្រាន់តែ​ឆ្លៀត​ផ្ញើរ​សារ​សួរសុខទុក្ខ​គ្នា​ប៉ុណ្ណោះ​។​

លេចមុខ​ជន​ទី​៣ ជ្រៀតជ្រែក​ទំនាក់ទំនង វៀរ និង បេឡា​? (​មាន​វីដេអូ​)
​ការ​រវល់​គ្រាន់តែ​ជា​ឡេស​ដោះសារ​ឬ​យ៉ាងណា ព្រោះ​លោក​មាន​ពេលវេលា​ទៅ​បង្រៀន​អ្នកនាង គី រ័​តថៈ​កន ដែលជា​តួ​ស្រី​ឈ្នានីស និង ជា​តារា​ស្រី​រួម​ប៉ុស្តិ៍​រៀន​ជិះ​ម៉ូតូ​ទៅវិញ ហើយ​ថែមទាំង​មាន​រូបថត​បែប​ស្និទ្ធស្នាល​ជាច្រើន​ទៀត​។ រឿងហេតុ​ទាំងអស់នេះ ធ្វើឱ្យ​ទស្សនិកជន​គិតថា អ្នកនាង គី រ័​តថៈ​កន អាចជា​ជន​ទី​បី​ចូល​ជ្រៀតជ្រែក​ទំនាក់ទំនង​របស់លោក វៀរ និង អ្នកនាង បេឡា ហើយ​មិនតែប៉ុណ្ណោះ ព័ត៌មាន​ពាក្យ​ចចាមអារ៉ាម​ក៏​ខ្សឹបខ្សៀវ​ដែលថា លោក វៀរ និង អ្នកនាង បេឡា បាន​ចែកផ្លូវ​គ្នា​ដោយ​ស្ងាត់ៗ​។​

លេចមុខ​ជន​ទី​៣ ជ្រៀតជ្រែក​ទំនាក់ទំនង វៀរ និង បេឡា​? (​មាន​វីដេអូ​)
​គួរបញ្ជាក់​ផងដែរ​ថា លោក វៀរ ធ្លាប់​ប្រកាសថា​នារី​ដែល​លោក​ចង់​រៀបការ​ជាមួយ​គឺជា​នារី​កូនកាត់ ហើយ​ចៃដន្យ​អី​អ្នកនាង គី រ័​តថៈ​កន ក៏​ជា​តារា​ស្រី​កូនកាត់​ដូចគ្នា តែ​អ្វីដែល​សំខាន់​គឺ​ចង់ឱ្យ​អ្នក​ទាំង ៣ នាក់ ចេញមុខ​បកស្រាយ​ពី​បញ្ហា​នេះ ដោយ​បុគ្គល​ដែល​អាច​ជួប​បកស្រាយ​បាន​ច្បាស់​នោះ​គឺ​ប្រាកដជា​អ្នកនាង គី រ័​តថៈ​កន ព្រោះ​នាង​ជា​មនុស្ស​ស្រី​មាត់​ត្រង់ បើ​ស្រឡាញ់​ប្រាកដជា​សារភាពថា​ស្រឡាញ់ តែបើ​មិន​ទេ​នាង​ក៏​ធ្វើការ​បដិសេធ​ភ្លាម​ដូចគ្នា​៕ ខេ​រី​
(​ប្រភព​៖ ថៃ​ឆ​ង​សន​)

លេចមុខ​ជន​ទី​៣ ជ្រៀតជ្រែក​ទំនាក់ទំនង វៀរ និង បេឡា​? (​មាន​វីដេអូ​)លេចមុខ​ជន​ទី​៣ ជ្រៀតជ្រែក​ទំនាក់ទំនង វៀរ និង បេឡា​? (​មាន​វីដេអូ​)