នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​

6 Videos


​តារា​កំប្លែង​មាន​រូបរាង​តូច​ល្អិត នាយ​ក្រិន ដែល​កំពុង​ជាប់​សម្តែង​នៅ​សហរដ្ឋ​អា​​មេ​រិ​ក តែងតែ​ផ្ញើ​សារ​នឹករលឹក​ដល់​ភរិយា​របស់ខ្លួន​ពី​ចម្ងាយ​ជា​រៀងរាល់​ពេល ។ ដោយឡែក​ថ្ងៃនេះ នាយ​ក្រិន បាន​ផ្ញើ​សារ​ខុសប្លែក​ពី​ពេលមុន ដោយ​ក្នុង​សារ​នោះ​សរសេរថា នឹក​ណាស់ ស្រឡាញ់​ណាស់ អាណិត​ណាស់ ចង់​ជួប​ណាស់ ភរិយា​ជាទី​ស្រឡាញ់ ។​

នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​

M88


​គ្រាន់តែ​ឃើញ​ពាក្យ​ប្រាំ​ឃ្លា​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ នាយ​ក្រិន លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា និង ជូនពរ អ្នក​ទាំងពីរ​ទៀតផង ។ ​ជាច្រើន​ខែ​មកហើយ​ដែល នាយ​ក្រិន បាន​ចេញទៅ​សម្តែង​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក រួមជាមួយ ស្រី​ស្អាត ប្រិមប្រិយ ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ ។

នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​

​ទន្ទឹមនឹង​ការងារ​ជោគជ័យ​នៅ​ទីនោះ នាយ​ក្រិន ត្រៀម​នឹង​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នៅក្នុង​អំឡុង​ខែមេសា ខាងមុខនេះ​ផងដែរ ដើម្បី​ជួបជុំ​ភរិយា និង កូន​ជាទី​ស្រឡាញ់​របស់ខ្លួន ។​ចំណែក​ភរិយា នាយ​ក្រិន ដែល​កំពុង​ទន្ទឹងរង់ចាំ​ផ្លូវ​ស្វាមី​ត្រឡប់មកវិញ​នោះ ក៏បាន​ផ្ញើ​សារ​ទៅវិញ​ផងដែរ​ថា «​អរគុណ ប្តី​សំឡាញ់ អូន​ពិត​ជាមាន​សេចក្តីសុខ​ណាស់ អរគុណ​ពេលវេលា​ល្អៗ សម្រាប់​ពួកយើង​ទាំងពីរ​» ។

នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​

​ថ្វីដ្បិតតែ​គូស្នេហ៍​មួយគូ​នេះ នៅ​ឆ្ងាយ​ពីគ្នា​ក្តី តែ​អ្នក​ទាំងពីរ​តែងតែ​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម និង នឹករឭក​ដល់​គ្នា​គ្រប់ពេលវេលា ៕ អា​លី​ណា​

នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​នាយ​ក្រិន ផ្ញើ​សារ​ផ្អែមល្ហែម​ប្រាំ​ឃ្លា​