៦ វិធី​ថែ​ស្បែក​មុខ​ដោយ​ទឹកដោះគោ​

6 Videos


១-​ប្រើ​ទឹកដោះគោ​ស្រស់​លាងមុខ​
​មួយ​សបា្តហ៍​ត្រូវយក​ទឹកដោះគោ​ស្រស់​លុបលាង​មុខ​ឱ្យបាន​ពី ៤ ទៅ ៦ ដង នឹងមានប្រសិទ្ធភាព​កម្ចាត់​ភាពកខ្វក់​នៅលើ​ផ្ទៃមុខ​ហើយ​ធ្វើឱ្យ​ស្បែ​កមុខ​ភ្លឺរលោង​និង​ម៉ដ្ឋខៃ ។ ម្យ៉ាងទៀត​ដោយសារតែ​នៅក្នុង​ទឹកដោះ​មាន​ផ្ទុក​ទៅដោយ​សារធាតុ​រ៉ែ​ផ្សេងៗ​នោះ​អាច​ថែរក្សាសំណើម​នៅលើ​ស្រទាប់​ស្បែ​កដោយ​អាចជួយ​ដល់​ស្បែក​រក្សា​សំណើម​ដើម្បី​ទប់ស្កាត់ការបាត់បង់​ជាតិ​ទឹក ។

M88


៦ វិធី​ថែ​ស្បែក​មុខ​ដោយ​ទឹកដោះគោ​

២-​ទឹកដោះគោ​+​ទឹកឃ្មុំ​
​លាយ​ទឹកដោះគោ​និង​ទឹកឃ្មុំ ក្នុង​បរិមាណ​ល្មម​និង​ដាក់​ម្សៅ​មី​បន្តិច​រួច​កូរ​ឱ្យ​សព្វ​ទាល់តែ ក្លាយជា​ល្បាយ​ខាប់​រួច​យកមក​លាប​បំពោក​នៅលើ​ផ្ទៃមុខ​ដោយ​រង់ចាំ​ពី ១៥ ទៅ ២៥ នាទី ទើប​លាង​ទឹក​ចេញ ។ វិធី​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​ស្បែក​មុខ​ស​ស្អាត ។ ម្យ៉ាងទៀត​មិន​ត្រឹមតែ​អាច​បន្ថែម​ជាតិ​ទឹក​នៅលើ​ស្រទាប់​ស្បែក​ប៉ុណ្ណោះ​ទេ​ព្រមទាំង​រក្សា​សំណើមជានិច្ច​ទៀតផង ។

៣-​ទឹកដោះគោ​+​ស្ត្រ៊​ប៊ី​រី​
​យក​ផ្លែ​ស្ត្រ៊​ប៊ី​រី​មួយចំនួន​កិន​ឱ្យ​ម៉ដ្ឋ​ដាក់​ទឹកដោះគោ​បន្តិច​និង​កូរ​ឱ្យ​សព្វរួចហើយ​យកមក​លាប​លើ​ផ្ទៃមុខ រង់ចាំ​រយៈពេល ២០ នាទី ក្រោយមក​ទើប​លាង​ទឹក​ចេញ ។ វិធី​នេះ​អាចទប់ស្កាត់​មិនឱ្យ​ស្បែក​មុខស្ងួត​ស្បែក​ឆាប់​ចាស់​ហើយ​ធ្វើឱ្យ​ស្បែក​មុខ​កាន់តែ​ម៉ដ្ឋខៃ​ភ្លឺរលោងព្រមទាំង​មាន​សំណើម​ជាប់​ជានិច្ច​ទៀតផង ។

៦ វិធី​ថែ​ស្បែក​មុខ​ដោយ​ទឹកដោះគោ​

៤-​ទឹកដោះគោ​+​ប្រេង​អូ​លីវ​
​យក​ទឹកដោះគោ ១ ស្លាបព្រា​បាយ​និង​បន្តក់​ប្រេង​អូ​លីវ​ក្នុង​បរិមាណ​ល្មមនិង​ដាក់​ម្សៅ​មីបន្តិច​កូរ​ឱ្យ​សព្វ​រួចហើយ​យកមក​លាប​បំពោក​លើ​ផ្ទៃមុខ​ដែល​ទើបតែ​លុបលាង​ស្អាត ។ ក្រោយពេល​វា​ស្ងួត​ត្រូវ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​លាងជម្រះ​ចេញ ។ វិធី​បែបនេះ​អាច​កាត់បន្ថយស្នាម​ជ្រួញ​និង​រក្សា​សំណើម​នៅលើ​ផ្ទៃមុខ ។

៥-​ប្រើ​ទឹកដោះគោ​បំពោក​មុខ​
​ចាក់​ទឹកដោះគោ​ក្នុង​បរិមាណ​ល្មម​ចូលក្នុង​ចានទាប​មួយ​រួច​យក​ក្រដាស​បិទមុខ​ដាក់​ត្រាំ​ឱ្យវា​បឺត​ទាល់តែ​ជោក​ទើប​យកមក​គ្រប​លើ​ផ្ទៃមុខ ។ ក្រោយពី​ក្រដាស​បំពោក​មុខស្ងួត​ទើប​បកចេញ​និង​លុបលាង​មុខ​ឱ្យ​ស្អាត​វិញ ។ វិធី​បែបនេះ​ធ្វើឱ្យ​ស្បែក​មុខ​កាន់តែ​ភ្លឺរលោង​និង​ស ស្អាត ។

៦ វិធី​ថែ​ស្បែក​មុខ​ដោយ​ទឹកដោះគោ​

៦-​ទឹកដោះគោ​+​តៅហ៊ូ​
​តៅហ៊ូ​ត្រូវ​បំបែក​ឱ្យ​ម៉ដ្ឋ​រួចហើយ​យក​កំណាត់​ស្បៃ​ខ្ចប់ ។ បន្ទាប់មក​យក​ទឹកដោះគោ​ត្រជាក់ (​ក្រោយពី​ក្លាស្សេ​)​មក​លុបលាង​មុខ​ឱ្យ​ស្អាត​រួច​យក​កញ្ចប់​តៅហ៊ូ​ជូត​ត្រដុស​នៅលើ​ផ្ទៃមុខ ។ ធ្វើ​ដូច្នេះ​អាចធ្វើឱ្យ​ស្បែ​កមុខ​ភ្លឺរលោង​ស​ស្អាត​និង​អាច​កម្ចាត់​ភាពកខ្វក់​ដែល​ជាប់នៅលើ​ផ្ទៃមុខ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕ គ​-​ឡេង​

  • ៦ វិធី​ថែ​ស្បែក​មុខ​ដោយ​ទឹកដោះគោ​已关闭评论
  • 61 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សម្រស់