ប្រសិទ្ធភាព​ក្នុងការ​ការពារ​ថ្លើម ប្រឆាំង​មហារីក​របស់​គ្រាប់​ល្ហុង​

​មនុស្ស​ទូទៅ​ពេល​បរិភោគ​ល្ហុង តែង​ចោល​គ្រាប់​របស់​វា ។ ពុំមាន​មនុស្ស​ច្រើន​ទេ​ដែល​បានដឹងថា គ្រាប់​ល្ហុង​ជា​អាហារ​ជំនួយ​ប្រឆាំង​មហារីក និង​ការពារ​ថ្លើម​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​បំផុត ។​

– ប្រសិទ្ធភាព​នៃ​គ្រាប់​ល្ហុង​
​គ្រាប់​ល្ហុង​សម្បូរ​ទៅដោយ axit oleic និង axit palmitic ។ សារធាតុ​ទាំង​២​នេះ សុទ្ធ​តែមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មហារីក ពិតជា​ល្អប្រសើរ​សំរាប់​សរីរាង្គ ។​

​ក្នុង​វេជ្ជសាស្ត្រ​បូរាណ​ចិន និង​ជប៉ុន ចាត់ទុកថា គ្រាប់​ល្ហុង​មាន​សមត្ថភាព រំសាយ​ជាតិពុល និង​បង្កើន​សមត្ថភាព​របស់​ថ្លើម ។​

​បទពិសោធន៍​ប្រពៃណី​តៗ​គ្នា តែង​ជឿថា គ្រាប់​ល្ហុង​មាន​សារធាតុ​បង្ការ​មេរោគ​ចម្លង និង​ការពារ​មុខងារ​របស់​ក្រលៀន ។​

​ការសិក្សា​មួយ​នៅ​នី​ហ្សេ​រី​យ៉ា ឲ្យ​ដឹងថា ដោយ​ការបរិភោគ​គ្រាប់​ល្ហុង ក្មេងៗ ៧៦,៧ % បាន​ចៀស​ផុតពី​ពួក​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន ។​

– គប្បី​បរិភោគ​គ្រាប់​ល្ហុង​បែបណា​?
​គ្រាប់​ល្ហុង​តូចៗ មាន​ជាតិ​ល្វីង​តិចជាង​គ្រាប់​ធំៗ ។ ពេល​ចាប់ផ្តើម​រៀន​បរិភោគ គប្បី​ជ្រើស​យក​គ្រាប់​តូចៗ បន្ទាប់មក យក​គ្រាប់​ធំ​ឡើងៗ ។ បញ្ហា​ស្ថិត​ត្រង់​គ្រាប់​តូចៗ ងាយ​លេប​ជាង ។​

​អ្នក​អាច​បរិភោគ​ទាំង​សាច់ និង​គ្រាប់​ល្ហុង​១​សប្តាហ៍​២​លើក ។ ពុំគួរ​បរិភោគ​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​ទ្រាំទ្រ និង​បាត់​ការ​ឃ្លាន​ចំណី ៕

ប្រភព៖​cen

  • ប្រសិទ្ធភាព​ក្នុងការ​ការពារ​ថ្លើម ប្រឆាំង​មហារីក​របស់​គ្រាប់​ល្ហុង​已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: