​យល់ដឹង​ពី ៥ វិធី​ជួយ​រក្សា​ជីវិត ផ្លូវភេទ​កាន់តែ​ល្អ ក្រោយពេល​រៀបការ​

​មនុស្ស​ភាគច្រើន​គិតថា ជីវិត​ផ្លូវភេទ​របស់​ពួកគេ នឹងត្រូវ​ថមថយ​ទៅ វិញ​ក្រោយពេល​រៀបការ​រួច ដោយសារតែ មិនអាច​មាននូវ​ការ រួមភេទ​ដ៏​ល្អៗ​ម្តងទៀត​បាន ព្រមទាំង​ត្រូវ​រស់ នៅ​ជាមួយ​តែម​នុស្ស ស្រី​តែ​ម្នាក់​។ នេះ​មិន មែន ជាហេតុ​ផល​ឡើយ ហើយ​ការរៀប​ការមិន​មែន មានន័យថា​លែងមាន​ការ រួមភេទ​គួរ​ឲ្យ​ក្តៅ​សាច់ ទៀត​នោះទេ តែ​វា​នឹងធ្វើ​ឲ្យ​អ្នក​ទាំងពីរ រក្សាបាន​នូវ​ការ​ស្រើបស្រាល ខាង​ផ្លូវភេទ បាន​រហូតដល់​ច្រើន ឆ្នាំ​ទៅមុខទៀត​។ នេះ​គឺជា​មធ្យោបាយ​មួយចំនួន​សម្រាប់​ជួយ​ដល់​ជីវិត​ផ្លូវភេទ​របស់​គូរ ស្វាមីភរិយា​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

1-​ប្រើការ​រួមភេទ​ដើម្បី​ទាញ​រករឿង​អតីតកាល​ ​

វាប្រាកដ​ជាមាន​ពេលវេលា​ជាច្រើន​នៅពេល​គ្រួសារ បងប្អូន មិត្តភក្តិ ទម្លាប់ និង​រឿង​រាវ​សំខាន់ៗ​ដែល​ធ្វើ ឲ្យ​អ្នក ទាំងពីរ​បាន​ជួបគ្នា និង​រក្សាបាន​នូវ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយគ្នា​ហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​នឹងមាន ពេលវេលា មួយ ទៀត​ដែល​អ្នក ទាំងពីរ​មិន បាន​ស្គាល់គ្នា ហើយ​ហាក់បី​ជា​មិនដែល​ទាក់ទង​គ្នា​ដែរ​។ នៅពេល​អ្នក​បាន​ជីក កកាយ​រឿង​អស់ទាំង​នេះ​សម្រាប់​ទំនាក់ទំនង​អ្នក​ទាំង ពីរ ចូរ​មិនត្រូវ​ឲ្យ​ការ​រួមភេទ​រំលង​ផុត​នោះឡើយ​។ ចូរ ប្រើ​ពេលវេលា​ទាំងនេះ​ដើម្បី សប្បាយ​ជាមួយគ្នា​។ ប្រសិនបើ​ចំណង់អាពាហ៍ពិពាហ៍​អ្នកធ្លាក់​ដុនដាប​ហើយ វា​នឹងធ្វើ​ឲ្យ​អ្វីៗ​កាន់តែ​នៅ​ឆ្ងាយ ពីគ្នា​ថែមទៀត​ប្រសិនបើ​អ្នក​ទាំង ពីរ​មិន​ព្រម​ភ្ជាប់ ទំនាក់ទំនង​ផ្លូវភេទ​ជាមួយគ្នា​។ ដូច្នេះ​ជំនួស​ឲ្យ​ការបោះបង់ សកម្មភាព​ក្នុង​បន្ទប់ដេក​របស់​អ្នក ចូរ​ប្រើ​វិធី​រួមភេទ​ដើម្បី​ទាញ​រករឿង អតីតកាល វិញ​ទៅ​។​

2-​កុំ​មើល​នាង​ក្នុងន័យ​ជា​ប្រពន្ធ​ ​

មែន​នាង គឺជា​ជីវិត​ស្នេហារ​របស់​អ្នក ជា​ស្ត្រី​ដែល​អ្នកត្រូវការ​ចំណាយ​ពេល​មួយ ជីវិត​ដើម្បី​រស់នៅ​ជាមួយគ្នា ដល់ ចាស់​។ នាង​គឺជា​ម្តាយ​របស់​កូន​អ្នក និង​ជា​ទេព​ធិ​តា​ម្នាក់​សម្រាប់​ដើរតួរ​នាទី​ជា​មេផ្ទះ ក៏ដូចជា​ជួយ​បំពេញ ការងារ ក្នុង​គ្រួសារ​ដ៏​ច្រើន​ឥត​គណនា​ដែរ​។​ ​ដើម្បី​ឲ្យ​ជីវិត​ផ្លូវភេទ កាន់តែ​ប្រសើរ ចូរ​ព្យាយាម​ឈប់​គិត​ចំពោះ​នាង​ថា ជា​ភរិយា​ដ៏​អស្ចារ្យ​ទៀត​អី​នៅពេល ដែល អ្នក ទាំងពីរ​ចង់​រួមភេទ​ជាមួយ គ្នា​ខ្លាំង​។ ចូរ​ស្រមើស្រមៃ​ដល់​រឿង​រាវ ក៏ដូចជា​របៀប​រួមភេទ ទាំងឡាយណា​ដែល ជម្រុញ​ឲ្យ​នាង​ពេញចិត្ត​នឹងធ្វើ ជាមួយ​អ្នក​។ ដូច្នេះ​ចូរ​ប្រើ​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មាន​ភាព​ទាក់ទាញ​ដល់ គ្នា​ទៅវិញទៅមក និង​បំភ្លេច​ឲ្យ អស់ពី​ភាពជា​ប្តី និង​ប្រពន្ធ​។​

3-​នៅក្នុង​បន្ទប់​តែ​ពីរ​នាក់​ ​

ការដែល​មានជីវិត ផ្លូវភេទ​ដ៏​ល្អប្រសើរ​ជាមួយ​ប្រពន្ធ​ទាមទារ​ឲ្យ​អ្នក​ទាំងពីរ​បោះជំហាន មួយៗ​ពី​ជីវិត​ប្រចាំថ្ងៃ របស់ អ្នក និង​ផ្តោត​សំខាន​លើ​គ្នា​ទៅវិញទៅមក​។ ប្រសិនបើ​អ្នក​ក្លាយជា​ឪពុកម្តាយ​គេ​ហើយ អ្នក​គួរតែមាន គម្លាត​មួយ​សម្រាប់តែ​មនុស្ស ធម្មតា​មាន​សកម្មភាព​បាន​ហើយ ដូច្នេះ​ចូរ​បង្កើត​បន្ទប់ដេក​មួ​យ​ដាច់ ដោយឡែក ពី​ក្មេងៗ ឬ​កូន​របស់​អ្នក​ទៅ​។ ជាតិ​ជា​ក្មេង​តែងតែ​រត់​លេង​ពេញ​ផ្ទះ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ដឹងថា​បន្ទប់​ប៉ា និង​ម៉ាក ជា​កន្លែង​ហាម​មិន​ឲ្យ​ចូលរ​ញេ​រ​ញៃ នោះ​អ្នក​នឹងមាន​ពេលវេលា​ដល់​ខ្លួនឯង​ច្រើន​ចំពោះ​ការងារ​លើ​គ្រែ​វិញ ក៏​នឹង​ក្លាយ ទៅជា​ឋានសួគ៌​មួយទៀត​ដែរ​សម្រាប់​អ្នក​ទាំងពីរ​។​

4-​កុំ​ស្លៀក​ឈុត​ដេក​ ​

ប្រសិនបើ​អ្នក​មិនអាច​បង្កើត ភាព​ទាកទាញ​ដល់​ខ្លួនឯង​ចំពោះ​ប្រពន្ធ​អ្នក​ទេ នោះ​នាង​នឹង​អាច​បាត់បង់ ចំណង់​ក្នុង ការ បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​អ្នក ទៀតហើយ ដូច្នេះ​ចូរ​ក្សា​នូវ​ជីវិត​សិច ដ៏​ក្តៅ​សាច់​មួយ​តាម រយៈ​រូបរាង​ខាង ក្រៅ របស់​អ្នក​។ នេះ​មានន័យថា មិនចាំបាច់​ស្លៀក​ឈុត​ដេក​ពេលយប់​ឡើយ​។ អ្នក​អាច​ដេក​សំងំ​ក្នុង ភួយ​ដើម្បី ឲ្យ​នាង​គិត​អំពី​រូបរាង ដ៏​សិច​ស៊ី របស់​អ្នក ឬ​ពុំ​ចាំបាច់​ស្លៀក​អ្វី​ទាំងអស់​ក៏បាន ហើយ​អ្វីដែល​ចៀសវាង គឺ​មិនត្រូវ ចូលដល់​បន្ទប់ដេក​ទាំ​ង ខ្លួន​រុំ​ចាប់ពី ក្បាល​ដល់​ចុងជើង​ឡើយ​។ សង្ឃឹមថា​ការធ្វើ​បែបនេះ នឹង​ជួយ​ជម្រុះ​ដល់ ការ ស្រមើស្រមៃ​របស់​នាង កាន់តែខ្លាំង​។​

5-​រឿង​ដែល​ល្អ​បំផុត​អំពី​ការ​រួមភេទ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយគ្នា​រួច​

​អត្ថប្រយោជន៍​ដ៏​សំខាន់បំផុត​នៃ​ការរួម​ភេទ ក្នុង​ទំនាក់ទំនង​មួយ​ដ៏ យូរអង្វែង​គឺថា អ្នក​គួរតែ​អាច​ជឿទុកចិត្ត​ដៃគូ និង​មិនចាំបាច់​ខ្លាច​នូវ ការចែករំលែក​ភាព​សុខ​ស្រួល​នៃ​ការ​រួមភេទ​ជាមួយ នាង​ឡើយ​។ ចូរ​និយាយ​បើកចំហរ ពី​ភាព​អស្ចារ្យ របស់​អ្នក និង​បង្កើត​បរិយាកាស​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​រួមភេទ​ជាមួយ​ស្ត្រី​ម្នាក់ ដែល​អ្នក​ចង់​រស់នៅ ជាមួយគ្នា​ដល់​ចាស់ ស្លាប់​រៀងៗ​ខ្លួន ៕​

ប្រភព៖ khmerangkor

  • ​យល់ដឹង​ពី ៥ វិធី​ជួយ​រក្សា​ជីវិត ផ្លូវភេទ​កាន់តែ​ល្អ ក្រោយពេល​រៀបការ​已关闭评论
  • 38 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: