យុវវ័យ គួរ​សម្រេច​កាម​ដោយ​ខ្លួនឯង ល្អ​ជាង​ការ​រួមភេទ ជាមួយ​សង្សារ​?

​ជា​ការពិត​ណាស់ ការជជែក ឬ​អប់រំ​អំពី រឿង​ផ្លូវភេទ ប្រហែលជា​មិន​ល្អ​ទេ សម្រាប់​ប្រពៃណី​ខ្មែរ ហើយក៏​មិន​មាន​មនុស្ស​ច្រើន​ដែរ ដែល​និយាយ​អំពី​វា ជាពិសេស គឺ​ក្មេងស្រី​តែម្តង​។ ប៉ុន្តែ តើ​អ្នក​ច្បាស់​ទេ​ថា គេ​នឹង​ស្វែងយល់ ឬ​ចង់​សាក​ដោយ​ខ្លួន​នោះ​? ជា​ការពិត​ណាស់ សម័យ​នេះ​ទៅ​ហើយ ទោះបីជា​អ្នក​ហាម អ្នក​មិន​និយាយ ក៏​ក្មេងៗ​អាច​ដឹង និង​ឆ្ងល់​ដែរ អញ្ចឹង ម៉េច​ក៏​មិន​ប្រាប់ ឬ​អប់រំ​គេ ដោយ​ផ្ទាល់​ខ្លួន​ឯង​ទៅ​?

​ដូច្នេះហើយ ទើប​ថ្ងៃនេះ គេហទំព័រ​យើង សូម​ណែនាំ​យុវវ័យ​ទាំងអស់ គួរ​ស្វែងយល់ឲ្យ​បានច្បា​ស់ អំពី​រឿង​ផ្លូវភេទ មុន​ដើរ​លើ​ផ្លូវ​មួយ​នេះ​។​

ការ​លេង​ខ្លួនឯង ឬ​ជួយ​ខ្លួន​ឯ ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង ជា​ការប៉ះពាល់ ស្ទាប​អង្អែល ឬ​ធ្វើ​យ៉ាងណា ឲ្យ​ខ្លួន​ឯង​ស្រើបស្រាល និង​ឈាន​ដល់​ចំណុច​កំពូល ដូចជា​ពេល​រួមភេទ​ដែរ​។ ភាគច្រើន គេ​តែង​ធ្វើ​ទៅ​លើ​សុដន់ និ​ប្រដាប់ភេទ អម​ជាមួយ​នឹង​ការ ចាក់​វីដេអូ​អាសអាភាស ហើយ​ស្តាប់​សម្លេង​តិចៗ​។ ក្រៅពីនេះ គេ​ក៏​អាច​ប្រើ​ឧបករណ៍​សិច ដើម្បី​ជា​ជំនួយ​ដែរ​។​

​យុវវ័យ គួរ​សម្រេច​កាម​ដោយ​ខ្លួនឯង ល្អ​ជាង​ការ​រួមភេទ ជាមួយ​សង្សារ​? ហេតុ​អ្វី​ទៅ​?
​ការសម្រេច​កាម ដោយ​ខ្លួនឯង ជា​រឿង​ធម្មតា​នោះ​ទេ សម្រាប់​មនុស្ស​វ័យ​ជំទង់ ហើយ​ស្ថិតិ​ក្រៅប្រទេស បានឲ្យដឹងថា ក្មេងប្រុស ៩៥ ភាគរយ និង​ក្មេង​ស្រី ៨៩ ភាគរយ​ហើយ ដែល​ធ្វើ​បែប​នេះ​។ វា​ជា​ចំនួន​ដ៏​ច្រើន​បំផុត ចុះ​ចំណែក​ខ្មែរ​យើង​? មិន​មាន​ការសិក្សា​ឡើយ ដូច្នេះ យើង​មិន​អាច​និយាយថា ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ ប្រាកដជា​មាន​ហើយ​។​
​ការសម្រេច​កាម ដោយ​ខ្លួនឯង ធ្វើឲ្យ​គេ​មាន​អារម្មណ៍ល្អ និង​សុខ​ស្រួល ជាពិសេស អ្នក​ដែល​គ្មាន​ដៃគូ​រួមភេទ ឬ​មិន​ចង់​រួមភេទ​។​

​យ៉ាងណាមិញ ការធ្វើ​បែប​នេះ ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​យុវវ័យ ដូចជា ៖
-​    ​សម្រាប់​មនុស្ស​ស្រី មិនចាំបាច់​បាត់បង់ “​ព្រហ្ម​ចារីយ៍​” ទៅឲ្យ​សង្សារ មុន​ថ្ងៃ​រៀបការ ហើយក៏​មិន​អាច​ទួញ​សោក ពេល​គេបោះបង់​ចោល​ដែរ​
-​    ​ស្គាល់​អ្វី​ទៅ​ហៅ​ថា ភាព​សុខ​ស្រួល ដោយ​មិន​ចាំបាច់​រួមភេទ​
-​    ​ការសម្រេច​កាម​ដោយ​ខ្លួន ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក​មនុស្ស​ភេទ​ទី ៣
-​    ​មិន​ព្រួយ​ថា​មាន​ផ្ទៃពោះ ដោយ​មិន​ចង់បាន​
-​    ​មិន​ព្រួយ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​រលាក​ថ្លើម និង​ជំងឺអេដស៍​ជាដើម​៕

ប្រភព៖ health

  • យុវវ័យ គួរ​សម្រេច​កាម​ដោយ​ខ្លួនឯង ល្អ​ជាង​ការ​រួមភេទ ជាមួយ​សង្សារ​?已关闭评论
  • 42 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: