រឿង “ប៉ុបពី​ទៅ​ហូលីវូដ” ចេញ Trailer ផ្លូវ​ការ​ហើយ


បន្ទាប់​ពី​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ខែ​មុន ចំពោះ​ការ​បែក​ធ្លាយ​ឈុត​ខ្លះ​ៗ​នៃ​សាច់​រឿង ធ្វើ​ឲ្យ​ផលិតករ​ឆួល​ចុង​ច្រមុះ​នោះ ឥឡូវ​នេះ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​របស់​ផលិតកម្ម 802AD រឿង “ប៉ុបពី​ទៅ​ហូលីវូដ” បាន​ចេញ​វីដេអូ Trailer ផ្លូវ​ការ​ហើយ។ ប៉ុន្តែ​ថ្ងៃ​ដាក់​បញ្ចាំង​ផ្លូវ​ការ​ជូន​ទស្សនិកជន​បាន​ទស្សនា គឺ​ស្ថិត​ក្នុង​​ខែ​ឧសភា ២០១៦ ខាង​មុខ។

គេ​នៅ​ចាំ​បាន​ថា កាល​បែក​ធ្លាយ​ឈុត​ខ្លះ​នៃ​សាច់​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” កាល​ពី​ខែ​មុន​នោះ ទស្សនិកជន​បាន​ភ្ញាក់​ផ្អើល​ជាមួយ​រសជាតិ​នៃ​ការ​សម្ដែង​ថ្មី​របស់​លោក អ៊ុន សិទ្ធា ដែល​ដើរ​តួ​បុរស​មាន​ចរិត​ច្រឡឺម និង​ឈ្លើយ​កម្រ​នឹង​ឃើញ។ ចុះ Trailer ផ្លូវ​ការ​ចេញ​នៅ​ថ្ងៃ​នេះ យ៉ាង​ណា​ទៅ​វិញ?
ចុចដើម្បីទស្សនាវីដេអូជាច្រើនទៀត

អត្ថបទ៖ ទារិកា
ប្រភព៖ sabay

  • រឿង “ប៉ុបពី​ទៅ​ហូលីវូដ” ចេញ Trailer ផ្លូវ​ការ​ហើយ已关闭评论
  • 60 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:វីដេអូ
Tags: