ក្រុមបាល់ទាត់​ស្រុក​ដូន​កែវ ក្លាយទៅជា​ជើងឯក​ប្រចាំ​ឆ្នាំ ២០១៦

ក្រុមបាល់ទាត់​ស្រុក​ដូន​កែវ ក្លាយទៅជា​ជើងឯក​ប្រចាំ​ឆ្នាំ ២០១៦

 

ការប្រកួត​កីឡាបាល់ទាត់​ក្របខ័ណ្ឌ​សិស្ស​មធ្យមសិក្សា ​ខេត្ត​តាកែវ​បាន​បញ្ចប់​ហើយ។

 

ក្រុមបាល់ទាត់​មកពី​ក្រុង​ដូន​កែវ​បាន​ក្លាយ​ជា​ជើងឯក​ទូរ​ទាំង​ខេត្ត​ប្រចាំឆ្នាំ ២០១៦ ក្រោយពី​បាន​យកឈ្នះ​ក្រុម​មកពី​ស្រុក​បាទី​ដោយ​លទ្ធផល ២-១ក្នុង​ផ្ដាច់ព្រ័ត្រ​កាលពី​ម្សិលមិញ នៅ​ទីលាន​បាល់ទាត់​គរុកោសល្យ​ខេត្ត​តាកែវ។

 

ចំណែក​ការប្រកួត​យក​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុម​មកពី​ស្រុក​សំរោង​ដោយ​បាន​យកឈ្នះ​ក្រុម​មកពី​ស្រុក​កោះអណ្ដែត​ដោយ​លទ្ធផល ២-១។

 

-ក្រុម​ចំណាត់ថ្នាក់​លេខ ១ ទទួល​បាន​ប្រាក់ រង្វាន់ ៤០០ ០០០រ
-ក្រុម​ចំណាត់ថ្នាក់​លេខ ២ ទទួលបាន​ប្រាក់រង្វាន់៣៥០ ០០០រ
-ក្រុម​ចំណាត់ថ្នាក់​លេខ ៣ ទទួល​បាន​ប្រាក់​រង្វាន់ ៣០០ ០០០រ។

 
ក្រុមបាល់ទាត់​ស្រុក​ដូន​កែវ ក្លាយទៅជា​ជើងឯក​ប្រចាំ​ឆ្នាំ ២០១៦

 

ក្រុមបាល់ទាត់​ស្រុក​ដូន​កែវ ក្លាយទៅជា​ជើងឯក​ប្រចាំ​ឆ្នាំ ២០១៦

 

អត្ថបទ& រូប​ថ​តៈ ជិន វេន