ពាក្យ​បណ្តឹង​របស់​​​សហព័ន្ធ​សហជីព​ដើម្បី​​ការ​ពារ​កម្មករ​​​​​​​​​ធ្លាក់​ដល់​ដៃ​ព្រះរាជ​អាជ្ញា

​ខេត្ត​តាកែវ ៖ ​​​ក្រុម​តំណាង​សហជីព​ថ្មី​ប្រមាណ​​១០​នាក់​​​យក​ពាក្យបណ្តឹង​​​​មក​ដាក់ជូន​លោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ដើម្បី​ប្តឹង​​ក្រុម​​សហជីព​​​ខាង​រោង​ចក្រ​​ដែល​ប្រើ​អំពើ​ហិង្សា​​វាយ​មក​លើ​​​​តំណាង​សហ​ជីព​ដែល​ទើប​បង្កើតថ្មី បណ្តាល​ឱ្យ​រង​របួស​​ ខណៈ​ពេល​ដែល​​តំណាងសហជីពថ្មីចេញ​ពី​ធ្វើ​ការ​​ក្នុង​រោង​ចក្រ​​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​កាល​ពី​វេលា​ម៉ោង​​៦​ល្ងាច​​ថ្ងៃទី​២២ មីនា ២០១៦ ​នៅ​​មុខរោង​ចក្រ​ផលិត​ស្បែក​ជើង​​ ​ស្ថិតនៅ​ក្នុង​​ភូមិ​ធ្នង់​​រលើង ឃុំ​យាយ​បូរ ស្រុក​ត្រាំ​កក់ ។

លោក ចេង សុធា ​អនុ​ប្រធាន​​សហព័ន្ធ​សហជីព​ដើម្បី​​ការ​ពារ​កម្មករ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​ពាក្យ​បណ្តឹង​​ដែល​​​ដាក់​ជូន​​សាលា​ដំបូង​ខេត្ត​​នេះ ប្តឹង​ជន​សង្ស័យ​៤នាក់​ ដែល​​​ប្រើ​អំពើ​ហិង្សា​​ ​មាន ១-​ឈ្មោះ វ៉ាត ពុទ្ធា ភេទ​ប្រុស ​អាយុ​៣៦ឆ្នាំ ​ជា​ប្រធាន​សិទ្ធិ​មនុស្ស​ តំណាង​​រោងចក្រ​​ជា​មេ​ខ្លោង ២-​ឈ្មោះ ជុំ វាសនា ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាសមាជិក​ ៣-​ឈ្មោះ វង្ស បូរី ភេទប្រុស អាយុ​២៨ឆ្នាំ ជា​ប្រធាន​ផ្នែក ​និង​៤-ឈ្មោះ បូ ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៕

ព័ត៌​មាន​លម្អិត​មានផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​