រាល់ដងមិនអី មកអីថ្ងៃនេះ សង្ឃឹមរស់តិច​

ខេត្តបាត់ដំបង ៖ ​យុវជន​ម្នាក់​​បាន​​រង​របួសយ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​​កំពុង​​បើក​គោ​យន្ត​កន្ត្រៃ​​ដឹកអុស​ស្រាប់តែ​​កិន​​មីន​តោន ​បណ្តាល​ឱ្យផ្ទុះ​ និង​គោ​យន្ត​បានដាច់ជា២កំណាត់ ដែលហេតុការណ៍នេះកើតឡើង​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ស្ថិតនៅ​ចំណុច​ភ្នំ​ទ្រូង​​អណ្ដើក ក្នុង​ភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ​ ។

ប្រភព​ដដែល​​បន្ត​ថា ជ​ន​រង​គ្រោះ​ឈ្មោះ​ធី​ម រ​ដ្ឋា អាយុ​២៦​ឆ្នាំ មានទីលំ​នៅ​ភូមិ​បន្ទាយ​ចារ ឃុំ​ឆ្នាល់មាន់​ ​​បាន​បើក​គោ​យន្ត​ដឹកអុស ​​មក​ដល់​ចំណុចខាងលើ​​ជា​ផ្លូវ​​ធ្លាប់​​បើក​ឆ្លង​កាត់ដែរ ស្រាប់តែ​កិន​ចំ​គ្រាប់​មីនតោន​កប់ ​ក្នុង​ដី​ដែល​សល់​ពី​សម័យ​សង្គ្រាម ​បណ្ដាលឱ្យ​​ផ្ទុះ​របួស​​ទាំង​​អ្ន​កបើកបរ និង​ដាច់​គោ​យន្ត​ជា​២​កំណាត់​ ។