ក្រសួងមហាផ្ទៃ​នឹង​សាងសង់​ព​ន្ឋ​នាគារ​មួយទៀត​អាច​ផ្ទុក​៧​ពាន់​នាក់

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ដាក់​សំណើ​ជូន​រាជរដ្ឋាភិបាល​រួច​ហើយ ដើម្បី​សាងសង់​ព​ន្ឋ​នាគារ​ថ្មី​មួយ បន្ថែម​លើ​ព​ន្ឋ​នាគារ​ដែល​មាន​ស្រាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​របស់​អ្នកទោស​និង​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ​និង​សុវត្ថិភាព​អ្នកទោស ។

នេះ​បើ​យោង​តាម​សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​ដែល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​ឆ្នាំ​២០១៥​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​របស់​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២៣ មីនា ២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ បើ​តាម​សម្តេច​ក្រឡាហោម ព​ន្ឋ​នាគារ​ដែល​នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​៨០០​ហិ​កតា ស្ថិត​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​ពោធិសាត់​នេះ​ឈ្មោះ​ថា ម​៤  និង​អាច​ផ្ទុក​អ្នកទោស​៧០០០​នាក់ ៕