សិស្ស​ប្រុស​អាយុ​១៤​ឆ្នាំ ចុះ​លាងដៃ​ក្នុងទន្លេរអិល​លិច​បាត់

រាជធានី​ភ្នំពេញ ​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ក្មេង​ប្រុស​ម្នាក់​បាន​រអិល​ធ្លាក់​ចូក​ទឹកទន្លេ​លិច​បាត់ ខណៈ​ចុះ​លាងដៃ​ក្នុង​​ទឹកទន្លេ​ក្រោយ​វត្ត​បាក់​ខែង ។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មីនា ២០១៦ ស្ថិត​ក្រោយ​វត្ត​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ឯ ភក្តី អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨ C1 នៃ​វិទ្យាល័យ​ព្រែក​លៀប មាន​ទីលំនៅ​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​ដើរ​លេង​ជាមួយ​មិត្តភក្តិ​៤​នាក់​(​ប្រុស​ម្នាក់​) ពេល​នោះ ឯ ភក្តី ក៍បាន​ដើរ​ចុះ​ចំណោត​ទៅ​​ទឹកទន្លេ​ក្នុង​បំណង​លាងដៃ ប៉ុន្តែ​ជា​អកុសល​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​​ទឹកទន្លេ​លិច​បាត់​តែ​ម្តង ។ មក​ដល់​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ពុធ​ដដែល​នេះ សព​មិន​ទាន់​ត្រូវ​បាន​រាវរក​ឃើញ​នៅឡើយ​ទេ ៕