៥ចំណុចយល់ដឹង​ពី អារម្មណ៍​សិច​ស៊ី ក្រោយពេល​ស្ត្រី​ទើប​សម្រាលកូន អាស្រ័យ​ស្វាមី​

​ស្ដ្រី​គ្រប់រូប​ឆ្លងកាត់​ការប្រែប្រួល​ដ៏​ធំ​ធេ​នៅក្នុង​រាងកាយ និង​ចិ​ត្ដ អំឡុងពេល​មាន​ផ្ទៃពោះ និង​ក្រោយពេល​សម្រាល កូន​រួច​។ ហេតុដូច្នេះ ប្រសិនបើ​ស្ដ្រី​ទើប​សម្រាលកូន​រួច ការប្រែប្រួល​អារម្មណ៍​ទាំងអស់នេះ​ធ្វើឱ្យ​នាង​មានការ​លំបាក ក្នុងការ​បង្កើន​អារម្មណ៍​ឱ្យ​ចង់​រួមភេទ ។

ចូរ​អ្នក​ណែនាំ​បង្ហាញផ្លូវ​ពី​ការយល់ដឹង​នូវ​វិធី​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ និង​សិច​ស៊ី​។​

១. ចំអិន​អាហារ​ពេលព្រឹក​ឱ្យ​នាង​៖ ចូរ​ងើប​ពី​គេង​ព្រឹក​ព្រលឹម​បន្តិច នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ហើយ​ចម្អិន​អាហារ​ពេលព្រឹក​ ​ដែល​នាង​ចូល​ចិ​ត្ដ​ឱ្យ​នាង​ញ៉ាំ​។ អាហារ​តែងតែ​ទាក់ទង​ទៅនឹង​ការចិញ្ចឹម​ថែទាំ​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដ​។ ការព្យាយាម​ផ្ដល់​ ​ការថែទាំ​និង​ថ្នាក់ថ្នម​នាង​នឹង​ធ្វើឱ្យ​ចិ​ត្ដរបស់​នាង​រំភើប និង​កោតសរសើរ ចំពោះ​អ្នក​។​

២. ត្រូវ​បង្កើន​ទំនុក​ចិ​ត្ដ ៖ ចូរ​បញ្ឈប់​ការ​រម្យទម​ហួសហេតុ​ពេក ហើយ​ចាប់ផ្ដើម​ថើប​រាងកាយ​របស់​នាង ប្រកបដោយ​ ​ភាព​ស្រើបស្រាល និង​តម្រេក​តណ្ហា​។ ការចំណាយ​ពេលវេលា និង​ការគិត​ដ៏​ប្រសើរ ទៅលើ​សកម្ម​ភាពជា​ទីស្រលាញ់​ ​គឺជា​វិធី​រឹតបន្ដឹង​ចំណង​សម្ព័ន្ធ​ស្នេហា​រវាង​គូ​ភរិយា​ស្វាមី​។ ចូរ​ឱ្យ​ប្រាកដថា អ្នកធ្វើ​អ្វី​គ្រប់យ៉ាង ដោយ​ក្ដី​រីករាយ និង​យក​ ​ចិ​ត្ដ​ទុកដាក់​យ៉ាង​ពេញលេញ​។​

៣. ត្រូវ​បង្ហាញ​សេចក្ដីស្នេហា និង​ការផ្ដល់​តម្លៃ ដោយ​ឥត​លក្ខខណ្ឌ ៖ ស្ដ្រី​មិន​ចូល​ចិ​ត្ដ​សភាព​ត្រជាក់ សូម្បីតែ​នៅក្នុង​ ​ផ្ទះ​។ នៅពេល​នាង​ចេញពី​ងូតទឹក ចូរ​យក​កន្សែង​ទន់​ស្ងួត​គ្រប​លើ​រាងកាយ​របស់​នាង ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​។​

៤. ចំពោះស្ដ្រី៖ ​មើលទៅ​ហាក់បីដូច​ជាមាន​ទំនុក​ចិ​ត្ដ ប៉ុន្ដែ​តាម​ការពិត នាង​មាន​មិនមាន​ភាពជឿជាក់​លើ​រាងកាយ​របស់​នាង​ ​នោះទេ​។ សូម្បីតែ​ស្ដ្រី​រស់នៅ​ក្នុងសង្គម​សម័យ​ទំនើប ក៏​ប្រាថ្នា​ចង់​យល់​ដឹងថា តើ​ពួកគេ​ត្រូវបាន​មនុស្ស​ឱ្យ​តម្លៃ និង​ ​កោតសរសើរ​ដែរ ហេតុដូច្នេះ​ចូរ​កោតសរសើរ​នាង​ជានិច្ច ទាំង​ពេល​នាង​នៅ​ម្នាក់ឯង និង​នៅក្នុង​ចំណោម​មនុស្ស​ ​ដទៃ​។

៥. អនុវត្ដ​វិធី​ភ្ញោ​ច​ខុសៗ​គ្នា​៖ ចូរ​ផ្ដាស់​ប្ដូរ​ទិ​កនិក​ស្ទាប​អង្គែ​ល​របស់​អ្នក ពីស​ភាព​ស្រាលៗ​ទៅ​ខ្លាំង​។ ចូរ​ប្រឡែង​លេង​ ​នូវ​ផ្នែក​ផ្សេងៗ នៃ​រាងកាយ និង​ប្រើ​ស្ដាយ​ស្ទាបអង្អែល ពីលើ​ចុះក្រោម និង​បែប​រង្វង់​មូល​។ ការ​អនុវត្ដ​ន៍​វិធី​ទាំងនេះ​នឹង​ ​ប្រលោម​ចិ​ត្ដ​ភរិយា​របស់​អ្នក ហើយ​ធ្វើឱ្យ​អ្នក​ពេញចិត្ដ ដោយ​ដឹងថា ភរិយា​របស់​អ្នក​ទួលបាន​អារម្មណ៍​ស្រើបស្រាល​ ​ដោយ​ការ​ភ្ញោ​ចរ​បស់​អ្នក​៕ ​

ប្រភព៖ khmerangkor

  • ៥ចំណុចយល់ដឹង​ពី អារម្មណ៍​សិច​ស៊ី ក្រោយពេល​ស្ត្រី​ទើប​សម្រាលកូន អាស្រ័យ​ស្វាមី​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: