ក្រោយពេលសម្រាលកូនរួច អ្នកនឹងអាចប្រឈម មុខនឹងរឿងអ្វីខ្លះ?

នៅពេលដែលអ្នកពរពោះ និងក្រោយពេលដែលអ្នក សម្រាលរួចមានរឿងជាច្រើន ដែលអាចកើតមានលើខ្លួនអ្នក ហើយមានអ្នកខ្លះមិនបាន យល់ដឹងពីរឿងទាំងនោះ ហើយក៏ចាប់ផ្តើមមានអារម្មណ៍ភ័យ ដូចនេះខាងក្រោមនេះយើងខ្ញុំ នឹងប្រាប់អ្នកពីអ្វីដែល អ្នកអាចនឹងជួបប្រទះក្រោយ ពេលដែលអ្នកបង្កើតកូនរួច។ តើមានអ្វីខ្លះទៅ?

  • អ្នកនឹងអាចមានជំងឺទល់លាមក ហើយបើលឿនបំផុតក្រោយ៣ថ្ងៃ ទើបអ្នកអាចបត់ជើងធំបាន ហើយក៏មិនងាយស្រួលបត់ ដូចពេលដែលអ្នកមិនទាន់ សម្រាលកូនរួចដែរ។
  • អ្នកនឹងចាប់ផ្តើមឈឺចង្កេះ ឬឈឺខ្នង ដោយក្រោយពេល ដែលអ្នកអោនបន្តិច នោះអ្នកនឹងមិនអាចងើប ឡើងមកវិញស្រួលទេ។
    អ្នកនឹងមានអារម្មណ៍មិនចង់ដើរ ហើយចង់តែអង្គុយ ឬគេងនៅមួយកន្លែង។
  • រាងអ្នកនឹងប្រែប្រួល ដោយមិនអាចស្លៀកពាក់ ខោអាវដែលរឹបនោះទេ ព្រោះវាចេញសាច់កង់ៗ អាក្រក់មើលខ្លាំងណាស់។
  • អ្នកនឹងមានអារម្មណ៍ឆាប់មួលម៉ៅ ហើយទោះជាគ្មានរឿង ដែលអាចធ្វើឲ្យអ្នកមាន អារម្មណ៍បែបនេះ ក៏អ្នកអាចមានបានដែរ។
  • អ្នកនឹងមិនចូលចិត្ត ចេញទៅដើរលេងខាងក្រៅឡើយ ដោយខ្លាចអ្នកដទៃឃើញ ហើយសើចចំអកពីរូបរាងរបស់ខ្លួន។
  • រាងកាយអ្នកនឹង ចាប់ផ្តើមមានក្លិនមិនល្អ ដែលធ្វើឲ្យអ្នកមិនចង់នៅ ជិតអ្នកដទៃឡើយ។
  • អ្នកនឹងតែងតែមានជំងឺ ប៉ុន្តែជំងឺទាំងនោះមិនធ្ងន់ធ្ងរទេ គឺជាជំងឺដែលអាចព្យាបាលបាន។
  • មុខអ្នកអាចនឹងប្រែជា លឿងបានក្រោយពេល ដែលអ្នកសម្រាលរួច ប៉ុន្តែបើអ្នកចេះបរិភោគអាហារដែលប៉ូវ នោះមុខអ្នកនឹងប្រែជា ក្រហមវិញហើយ៕

ប្រភព៖ lookingtoday

  • ក្រោយពេលសម្រាលកូនរួច អ្នកនឹងអាចប្រឈម មុខនឹងរឿងអ្វីខ្លះ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: