វីធីបំបាត់ភាពងងុយ ក្នុងពេលកំពុងធ្វើការ?

សុខភាព៖ មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ថា​តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អាច​ឲ្យ​ពួក​គេ​បំបាត់​ភាព​ងងុយ​គេង​បាន​នោះ ដែល​មនុស្ស​ភាគ​ច្រើន​គ្រាន់​តែ​​ដឹង​ថា​ មាន​តែ​កា​ហ្វេ​ទេ​ទើប​អា​ច​បំបាត់​ភាព​ងងុយ​គេ​ង​បាន។ ប៉ុន្តែ​អ្នក​ដឹង​រួច​ហើយ​ថា​ការ​ទទួល​កាហ្វេ​ញឹក​ញាប់​ គឺ​មិន​ល្អ​ចំពោះ​សុខ​ភាព​នោះទេ។ ដូន​នេះ​ អ្នក​គួរ​យល់​ដឹង​អំពី​ជម្រើស​ផ្សេង​ដែល​អាច​ឲ្យ​អ្នក​បាត់​ភាព​ងងុយ​ ជំនួស​ឲ្យ​កាហ្វេ ដូច​តទៅ៖

បន្លែ ផ្លែឈើ ដែលមាន​វីតាមីន C ៖ ដូចជា ត្របែក ក្រូច ពេល​រាងកាយ​អស់កម្លាំង ​ប្រយោជន៏​ពី​វីតាមីន C នឹង​ជួយ​ប្រឆាំង​ភាព​តានតឹង និង ​ទុក្ខ​កង្វល់​របស់​អ្នក​បាន​។​

​ផ្លែឈើ​មាន​ជាតិ​ក្រូ​មី​ញ៉ូ​ម ៖ ដើម្បីជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្កើនថាមពល​ដល់​រាងកាយ ដែល​អាចជួយ​បន្ថយ ភាព​ង​ងុយ​បាន​យ៉ាង​ល្អ ដូចជា ផ្លែ​ប៉ោម និង ចេកជាដើម​។ ជាពិសេស ផ្លែ​ប៉ោម មាន​ជាតិ​ស្ករ​ម៉ូលេ​គុល​ទោល​ច្រើន ជួយ​ជំរុញ​ភាពស្រស់​​ស្រាយ ដល់​រាងកាយ ថែមទាំង​ងាយស្រួល​រំលាយ ទើបរាងកាយ​អាច​ទាញយក​ថាមពល​​ទៅប្រើ​ប្រាស់ បាន​ភ្លាមៗ និង​ពុំមាន​គ្រោះថ្នាក់​ចំពោះ​រាងកាយ​។

​ធញ្ញជាតិ ដូចជា សណ្តែក ល្ង អង្ករសំរូប អាចជួយ​បំប៉ន​សរសៃប្រសាទ និង ធ្វើឱ្យ​ស្រស់​​ថ្លា​បាន​ ដែរ​អាហារ​ប្រភេទ​នេះ សម្បូរ​ដោយ​ប៉ូ​តាស​ស្យូ​ម និង​ម៉ាញេស្យូម​ ក្រៅពីនេះ ក៏​ជា​ប្រភព​ផ្តល់​ជាតិ​ប្រូតេអ៊ីន បង្កើន​ថាមពល​ដល់​រាងកាយ​ផងដែរ​។​

​អូ​មេ​ហ្គា​៣ ជាតិ​ខ្លាញ់​ពី​ត្រី ៖ សារធាតុ​ប្រភេទ​នេះ នឹង​ជួយ​ឱ្យមាន​សមាធិ​ប្រសើរឡើង និង​​មានការ​ចងចាំ​បានល្អ​ទៀតផង​។

ដូច​​ចំនុច​ទាំង​ប៉ុន្មាន​ខាង​លើ​សុធ​តែ​មាន​គុណ​ប្រយោជន៏​ដល់​លោក​អ្នក​ក្នុង​ការទទួល​ទាន​ ដើម្បី​បំបាត់​ភាព​ងងុយ​គេង​ពេល​ធ្វើ​ការ​ងារ ដែល​ជៀស​ផុត​ពី​ការ​ស្តី​បន្ទោស​ពី​ចៅ​ហ្វាយ​នាយ ឬ​ខាត​ពេល​វេលា​ក្នុង​ការ​បំពេញ​កិច្ច​ការ​ផ្សេង​ៗ៕

ប្រភព៖​khmerangkor

  • វីធីបំបាត់ភាពងងុយ ក្នុងពេលកំពុងធ្វើការ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: