លោក ញឹក ប៊ុនឆៃ ថា មន្ត្រី​ខ្លួន​បានដាក់​ពាក្យ​ប្ដឹង​យក​ទីស្នាក់ការ​១៥ កន្លែង ពី​សម្ដេចក្រុមព្រះ​

​ក្រោយពី​មាន​ចម្រូងចម្រាស​លើ​បញ្ហា​ទីស្នាក់ការ​បក្ស​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចំនួន​១៥​នាក់ បានដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ ដើម្បី​ទាមទារ​យក​ទីស្នាក់ការ​បក្ស​ចំនួន​១៥​ទីតាំង ពី​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មក​គ្រប់គ្រង​វិញ​។​

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា មូល​ហេតុដែល​មន្ត្រី​គណបក្ស​លោក​ដាក់ពាក្យ​ប្ដឹង​ទាមទារ​យក​គណបក្ស​ចំនួន​១៥ កន្លែង​នេះ ដោយសារតែ​ទីតាំង​ទាំងនោះ​ជា​កម្មសិទ្ធិ​បុគ្គល​ឯកជន​របស់​មន្ត្រី​គណបក្ស​លោក ដែល​បាន​ប្រើប្រាស់​សម្រាប់​គណ​ប ក្ស​ហ្វ៊ុនស៊ិនប៉ិច​។ លោក​ថា មន្ត្រី​ទាំងនោះ​បានដាក់​ពាក្យ​ប្ដឹង​រួចរាល់​ហើយ ដោយ​រង​ចាំតែ​ការសម្រេច​ពី​តុលាការ​ប៉ុណ្ណោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​២១ ក្នុងចំណោម​២៥​ខេត្ត ហើយ​ក្នុងនោះ​ទីស្នាក់ការ​១៥​ខេត្ត​ជា​របស់​បុគ្គល​ឯកជន ជា​ផ្ទះ​របស់​មន្ត្រី​ដែល​មកជា​មួយ​ខ្ញុំ ដែល​បើក​សម្រាប់​ប្រើប្រាស់​កន្លងមក ដូច្នេះ​ពួកគេ​បានដាក់​ពាក្យ​ទៅ​តុលាការ​ដើម្បី​ទាមទារ​យក​ទីស្នាក់ការ​ទាំងនេះ​មក​គ្រប់គ្រង​វិញ​។ ហើយ​យើង​រង​ចាំតែ​ការសម្រេច​របស់​តុលាការ​ប៉ុណ្ណោះ​»​។​

​បើតាម​លោក ញឹក ប៊ុនឆៃ នៅពេលនេះ​គណបក្ស​លោក​បាន​កាន់កាប់​ទីស្នាក់ការ​មួយចំនួន​ហើយ ក្នុងនោះ​មាន​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប កំពង់ធំ និង​កំពង់ចាម ជាដើម​។ ចំណែក​ទីស្នាក់ការ​ខ្លះ​ត្រូវបាន​បិទទ្វារ​បណ្ដោះអាសន្ន និង​ទីតាំង​ខ្លះទៀត​គណបក្ស​លោក និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ត្រូវ​ធ្វើការ​រួមគ្នា ដោយសារតែ​ការមិន​ទាន់​បែងចែក​គ្នា​ដាច់​នេះ​។

​កន្លងមក​លោក ញឹក ប៊ុនឆៃ បាន​អះអាងថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក អាច​កាន់កាប់​ទីស្នាក់ការ​បក្ស​២១​ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត ក្រោយពី​លោក​ទើបតែ​ទទួលបាន​លិខិត​ពី​ក្រសួងមហាផ្ទៃ ស្តីពី​ការយល់ព្រម​មោឃភាព​ស​មា​ជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​។​

​ជុំវិញ​បញ្ហា​នេះ​លោក ញ៉េប ប៊ុនជិន ធ្លាប់​អះអាងថា ការអះអាង​របស់លោក ញឹក ប៊ុនឆៃ នេះ គ្រាន់តែ​ជាការ​កុហក​បោកប្រាស់​អ្នកគាំទ្រ​ឲ្យ​ជឿទុកចិត្ត​ខ្លួន​ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ មិន​ជឿថា ក្រសួងមហាផ្ទៃ​យល់ព្រម​តាម​សំណើរ​មោឃភាព​របស់លោក ញឹក ប៊ុនឆៃ ឡើយ ព្រោះ​ការធ្វើ​សមាជ​បក្ស​កាលពី​ឆ្នាំមុន​គឺ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ជា​លាយ​លក្ខ​អក្ស​ត្រឹមត្រូវ និង​គ្មាន​ចំណុច​ណា​ដែល​អាច​មោឃភាព​បានឡើយ​។ លោក​ចំអក​ទៀតថា លោក ញឹក ប៊ុនឆៃ គ្មាន​សិទ្ធិ​ទទួល​និង​កាន់កាប់​ទី​ស្នាក់​បក្ស​ទាំង​២១​នេះឡើយ សូម្បី​តែមួយ ព្រោះ​បក្ស​មិនបាន​ដេញ​លោក ញឹក ប៊ុនឆៃ ឡើយ តែ​ក្រុម​លោក ញឹក ប៊ុនឆៃ វិញ​ទេ​ដែលជា​អ្នកដើរ​ចេញពី​បក្ស​ដោយ​ខ្លួនឯង​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​