ទទួលទាន​ស៊ុត​អាច​ការពារ​ជំងឺមហារីក​ដោះ​?

ទទួលទាន​ស៊ុត​អាច​ការពារ​ជំងឺមហារីក​ដោះ​?

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard បាន​រកឃើញថា ការ​ទទួលទាន​ស៊ុត ក្នុង​វ័យ​ជំទង់​គឺ​អាច​ជួយ​ការពារ​ជំងឺមហារីក​ដោះ បាន​ដូច​ជា​មនុស្ស​ពេញវ័យ​បាន​ផង​ដែរ​។ ការសិក្សា​មួយ​ផ្សេងទៀត បានបង្ហាញ​ថា​ស្ត្រី​ដែល​ទទួល​ទាន​ស៊ុត យ៉ាងហោច​ណាស់​ឲ្យបាន​៦​គ្រាប់ ក្នុង​មួយ​សប្តាហ៍ គឺ​អាច​បន្ថយ​អត្រា​ប្រឈម​នឹង​ការវិវត្ត​កើតមាន​នូវ​ជំងឺមហារីក​ដោះ​នេះ បាន​ដល់​ទៅ ៤៤​ភាគរយ ច្រើន​ជាង​ស្ត្រី​ដែល​បាន​ញាំ​វា​តែ​២​ឬ​៣​គ្រាប់​ក្នុង​មួយ​សប្តាហ៍​។​

​លើសពី​នេះ​ផង​ដែរ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ North Carolina បាន​រកឃើញ​ថា​សារជាតិ កូ​លីន ( choline) ដែល​មាន​នៅក្នុង​ផ្នែក​ក្រហម​នៃ​ស៊ុត គឺ​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ដោះ​បាន​ដល់​ទៅ ២៤​ភាគរយ​។ ស៊ុត​ផ្នែក​ក្រហម គឺ​មាន​ផ្ទុក​សារជាតិ កូ​លីននេះ​ចំនួន ១២៥,៥​មី​លី​ក្រាម ដែល​នេះ​ជា​ចំនួន​ស្មើរ​នឹង ១/៤ នៃ​ចំនួន​ដែល​ត្រូវ​បាន​ណែនាំ​ឲ្យទទួល​ទានជា​ប្រចាំថ្ងៃ ដូច្នេះ​អ្នក​អាច​ទទួល​ទាន​ស៊ុត ២​គ្រាប់​សម្រាប់​អាហារ​ពេលព្រឹក ដើម្បី​ទទួលបាន​នូវ​សារ​ជា​តិកូ​លីន​ពាក់កណ្តាល ក្នុង​រយៈពេល​មួយ​ថ្ងៃ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។