រឿង​ពិត​របស់​សភា​ ៖​ ញត្តិ​កម្មករ​រឿង​វិវាទ​ការងារ​ជាង​០២​ខែ​មិន​ឆ្លើយ​តប​ តែ​ញត្តិ​និស្សិត​រឿង​សេ្ន​ហា​ ត្រឹម​០២​ថ្ងៃ​ចាត់ការ​យ៉ាង​លឿន​

​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​ឈ្មោះ​ សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​រ​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ បង្គាប់​ឲ្យ​និយោជក​រោងចក្រ​ទទួលយក​កម្មករ​ និយោជិត​ចំនួន​៣​នាក់​ គឺ​ឈ្មោះ​ ទូច​ ស្រ៊ុ​ន​,​ ឈ្មោះ​ ម៉ៃ​ សុខ​ណា​ង​ និង​ឈ្មោះ​ ជួប​ សុខ​លៀប​ បាន​ចូល​ធ្វើការ​វិញ​ តែ​ត្រូវ​និយោជក​មិន​អនុវត្តន៍​តាម​នោះ​ ត្រូវ​បាន​ក្រុម​កម្មករ​ កម្មការិនី​ចំនួន​៧១​នាក់​ ផ្តិត​មេដៃ​លើ​ញត្តិ​មួយ​ចុះ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា​ ជួយ​អន្តរាគមន៍​ឲ្យ​និយោជក​រោងចក្រ​អនុវត្តន៍​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ជា​លទ្ធផល​ រហូត​មក​ទល់​បច្ចុប្បន្ន​មាន​រយៈពេល​ជាង​០២​ខែ​ហើយ​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ ខណៈ​ញត្តិ​ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​ របស់​និស្សិត​ម្នាក់​ឈ្មោះ​ ស្រី​ ចំរើន​ ដែល​ស្នើ​សុំ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា​កោះហៅ​ឯកឧត្តម​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ បំភ្លឺ​ខ្សែអាត់​សំឡេង​ស្នេហា​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ ស្រី​មុំ​ នោះ​ គឺ​ត្រឹម​រយៈពេល​តែ​០២​ថ្ងៃ​ប៉ុណ្ណោះ​ ឯកឧត្តម​ ងួ​ន​ ញ៉ិល​ ប្រធានរដ្ឋសភា​ស្តីទី​ បាន​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ បង្គាប់​ឲ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ចាត់ការ​យ៉ាង​លឿន​បំផុត​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​ព័ស្តុតាង​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស្ថាន​ប័ន​សភា​បច្ចុប្បន្ន​ បើ​មិន​មាន​ប្រយោជន៍​ជា​នយោបាយ​ ឬ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​ទេ​នោះ​ គឺ​មិនសូវរ​វីរ​វល់​ឆ្លើយ​តប​ ឬ​ដោះស្រាយ​អ្វី​ឡើយ​ ទោះបី​រឿង​ដែល​ត្រូវ​ដោះស្រាយ​ជា​ករណី​ស្នេហា​បុគ្គល​ឯកជន​ និង​រឿង​ដែល​មិន​បាន​រូតរះ​ដោះស្រាយ​ជា​ករណី​វិវាទ​ការងារ​ ឬ​វិវាទ​ដីធ្លី​…​ក៏​ដោយ​ ។​

​នេះ​គឺជា​រឿង​ពិត​របស់​ស្ថាប័ន​សភា​នៅ​កម្ពុជា​បច្ចុប្បន្ន​ ដែល​មាន​ចំនួន​អាសនៈ​៦៨​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

រឿង​ពិត​របស់​សភា​ ៖​ ញត្តិ​កម្មករ​រឿង​វិវាទ​ការងារ​ជាង​០២​ខែ​មិន​ឆ្លើយ​តប​ តែ​ញត្តិ​និស្សិត​រឿង​សេ្ន​ហា​ ត្រឹម​០២​ថ្ងៃ​ចាត់ការ​យ៉ាង​លឿន​រឿង​ពិត​របស់​សភា​ ៖​ ញត្តិ​កម្មករ​រឿង​វិវាទ​ការងារ​ជាង​០២​ខែ​មិន​ឆ្លើយ​តប​ តែ​ញត្តិ​និស្សិត​រឿង​សេ្ន​ហា​ ត្រឹម​០២​ថ្ងៃ​ចាត់ការ​យ៉ាង​លឿន​ រឿង​ពិត​របស់​សភា​ ៖​ ញត្តិ​កម្មករ​រឿង​វិវាទ​ការងារ​ជាង​០២​ខែ​មិន​ឆ្លើយ​តប​ តែ​ញត្តិ​និស្សិត​រឿង​សេ្ន​ហា​ ត្រឹម​០២​ថ្ងៃ​ចាត់ការ​យ៉ាង​លឿន​រឿង​ពិត​របស់​សភា​ ៖​ ញត្តិ​កម្មករ​រឿង​វិវាទ​ការងារ​ជាង​០២​ខែ​មិន​ឆ្លើយ​តប​ តែ​ញត្តិ​និស្សិត​រឿង​សេ្ន​ហា​ ត្រឹម​០២​ថ្ងៃ​ចាត់ការ​យ៉ាង​លឿន​រឿង​ពិត​របស់​សភា​ ៖​ ញត្តិ​កម្មករ​រឿង​វិវាទ​ការងារ​ជាង​០២​ខែ​មិន​ឆ្លើយ​តប​ តែ​ញត្តិ​និស្សិត​រឿង​សេ្ន​ហា​ ត្រឹម​០២​ថ្ងៃ​ចាត់ការ​យ៉ាង​លឿន​

Related