​វិធី​ព្យាបាល​បែប​បុរាណ​របស់​ជនជាតិ​អាលឹ្លម៉ង់​ក្នុង​ការកំចាត់​ជាតិ​ខ្លាញ់នៅ​ក្នុងស​សៃឈាម​

​វិធី​ព្យាបាល​បែប​បុរាណ​របស់​ជនជាតិ​អាលឹ្លម៉ង់​ក្នុង​ការកំចាត់​ជាតិ​ខ្លាញ់នៅ​ក្នុងស​សៃឈាម​

​នៅក្នុង​អត្ថបទ​ខាងក្រោម​នេះ យើង​សូម​ធ្វើ​ការបង្ហាញ​អ្នក​នូវ​វិធី​ព្យាបាល​បែប​បុរាណ​មួយ របស់​ប្រជ​ន​ជន​អាលឺ្លម៉ង់ ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ផ្សេងៗ​មានដូចជា​៖ កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​, ជំងឺ​ក្រិន​រឹង​ស​សៃឈាម​, ការបង្ក​រោគ​, ជំងឺ​ផ្តាសាយ​,​អស់កម្លាំង ។​ល​។ ទន្ទឹមនឹងនេះ វា​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ ជួយ​ដល់​ដំណើរការ​នៃ​ការបញ្ចេញ​ជាតិពុល​ពី​ក្នុង​ថ្លើម និង​ជម្រុញ​ឲ្យ​ប្រព័ន្ធ​ភាព​សុំ​ាំ​ក្នុង​រាងកាយ​មាំមួន​បាន​ផង​ដែរ​។​

​សម្រាប់​ការរៀបចំ​នូវ​ភេសជ្ជៈ​ខាងក្រោម​នេះ អ្នក​ត្រូវ​តែ​គ្រឿងផ្សំ​៤​មុខ​ប៉ុណ្ណោះ​៖
•​    ​ខ្ទឹម​ស ៤​ដុំ​ធំ​
•​    ​ក្រូចឆ្មារ ៤​ផ្លែ ( យក​ទាំង​សម្បក​)
•​    ​ខ្ងី ៣ ទៅ​៤​សង់ទីម៉ែត្រ​
•​    ​ទឹក​

​ការរៀបចំ​៖
បកសម្បក​ខ្ទឹម​, លាង​ផ្លែ​ក្រូចឆ្មា​រទាំង​សម្បក​ឲ្យបាន​ស្អាតល្អ ហើយ​កាត់​វា​ជា​ជំនិតៗ​ឲ្យបាន​ត្រឹមត្រូវ​។ ដាក់​ខ្ទឹម និង​ក្រូចឆ្មារ​ចូលទៅ​ក្នុង​ម៉ាស៊ីន​កិន​ទឹកក្រឡុក ហើយ​ដាក់​ខ្ងី ហើយ​កិន​វា​ទាំង​៣​មុខ​ឲ្យ​បាសព្វ​ល្អ​។ បន្ទាប់​មក​ដួស​វា​ដាក់ចូល​ក្នុង​កំសៀវ ហើយ​ចាក់ទឹក​ចូល​។ រួច​ដាំ​វាឲ្យ​ពុះ និង​រម្ងាស់​ចោល​បន្តិច​។ បន្ទាប់​មក​បិត​ភ្លើងចង្ក្រាន ដួស​កាក​របស់​វា​ចេញ ទុក​ទឹក​ដាំ​នេះ​ឲ្យ​ត្រជាក់​បន្តិច រួច​ចាក់​វា​ចូលទៅ​ក្នុង​ក្រឡ​កែវ ឬ​ដប់​បិត​ជិត​។​

​យក​វា​មួយ​កែវ​មក​ផឹក​នៅ​ក្នុង​ពេល​ព្រឹក មុន​ទទួលទាន​អាហារ​ពេលព្រឹក និង​ពីរ​ម៉ោង​មុន​ពេល​បរិភោគ​អាហារ ដោយ​ត្រូវ​ធ្វើ​បែប​នេះ​ឲ្យបាន ៣​សប្តាហ៍​។ បន្ទាប់ពីនោះ​មក អ្នក​ត្រូវ​ផ្អាក​មួយរយៈ មុននឹង​ចាប់ផ្តើម​អនុវត្ត​បន្ត​វា​ឡើង​វិញ​ក្នុង​រយៈពេល​៣​សប្តាហ៍​ទៀត​។ ដើម្បី​ទទួលបាន​នូវ​រសជាតិ​ល្អ​ជាង​នេះ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​ចូល​បន្តិច​។​

អ្នកនឹង​សម្គាល់​ឃើញ​នូវ ប្រសិទ្ធភាព​ជា​វិជ្ជមាន​របស់​ភេសជ្ជៈ​ប្រភេទ​នេះ ក្នុងអំឡុងពេល ៣​សប្តាហ៍​ដំបូង​។ អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ និង​មាន​ថាមពល​ល្អ​ជាង​មុន​។ ក្រៅពីនេះទៀត វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​បញ្ហា​កកស្ទះ​ក្នុង​ស​សៃឈា​មបាន​ផង​ដែរ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។