បំបាត់​បញ្ហា​រោម​កប់​ក្នុង​សាច់​មិន​ដុះ​ចេញ​ដោយ​ប្រើ​ស្ករ​

បំបាត់​បញ្ហា​រោម​កប់​ក្នុង​សាច់​មិន​ដុះ​ចេញ​ដោយ​ប្រើ​ស្ករ​

​មាន​មនុស្ស​មួយចំនួន បាន​ប្រើ​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​កំចាត់​រោម​នៅលើ​រាងកាយ ដោយ​ការប្រើ​វិធី​កោរ ឬ​បក​។ ជា​ការពិត ដំណាក់កាល​ដំបូង​នៃ​ការអនុវត្ត​ដូចនេះ អ្នក​នឹង​ទទួលបាន​នូវ​ស្បែក​ទន់​រលោង និង​គ្មាន​រោម​ដុះ​រញ៉េរញ៉ៃ​ទៀត​នោះ​ទេ ។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​ទៀត រោម​នៅលើ​រាងកាយ​អ្នកនឹង​ដុះ​មកវិញ មិនបាន​ល្អ និង​មាន​កន្ទួល​ប៉ោង​នៅលើ​ស្បែក​ដោយសារ​តែ​ពួក​វា​មិន​បាន​ដុះ​ចេញ​ពី​គល់​រោម​បានល្អ ហើយ​ពេល​ខ្លះ​វា​ក៏​ធ្វើឲ្យមាន​បញ្ហា​នៃកា​ររលាក​គល់​រោម​ទៀតផង ។​

​ជាមួយនឹង​កង្វល់​នេះ អ្នក​អាច​ប្រើ​ស្ករ​មក​ដោះស្រាយ​នូវ​បញ្ហា​រំខាន​មួយ​នេះ​បាន​។ ការប្រើ​ស្ករ​មក​ខាត់​លើ​ស្បែក ឬ​បក​រោម​គឺ​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​កំចាត់​នូវ​រោម​ដែល​ដុះ​កប់​ក្នុង​សា​ច់នេះ ហើយ​វា​ក៏​ជួយ​ធ្វើឲ្យ​ស្បែក​មានសំណើម និង​ទន់​រលោង​បានដែរ​។ ជាដំបូង អ្នក​គ្រាន់តែ​ធ្វើកា​រលាយ​ស្ករ កន្លះ​ពែង​ជាមួយនឹង​ប្រេង​អូ​លីវ​សុទ្ធ​។ លើសពីនេះ អ្នក​ក៏​អាច​បន្ថែម​ប្រេង​ផ្កា​ឡាវែ​ន​ឌ័​រ ឬ​ប្រេង​តែ​បៃតង់​១០​តំនក់​ទៅតាម​តម្រូវការ ប្រសិនបើ​អ្នក​ចង់​។

​បន្ទាប់​មក​អ្នក​ត្រូវ​យក​ល្បាយ ដែល​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ល្អ​នេះ មក​លាប​ត្រង់​កន្លែង ដែល​មាន​បញ្ហា ហើយ​ខាត់​វា​ថ្នមៗ​ក្នុង​ចលនា​ជា​រង្វង់ ឲ្យបាន​ពីរ​បី​នាទី មុន​នឹង​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅឧណ្ណៗ ។ អនុវត្ត​វា​ឲ្យបាន មួយ ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ ដោយ​រក្សា​ក្រែម​សម្រាប់ខា​ត់​នេះ​នៅក្នុង​ប្រអប់​បិត​ជិត​មួយ​ទុក​សម្រាប់​ប្រើ​នៅ​ពេល​ក្រោយ​ទៀត ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។