គន្លឹះ ៣ យ៉ាង​ដើម្បី​បញ្ចុះ​បញ្ចូល​អតិថិជន​ ឲ្យ​មក​ទិញ​ផលិតផល ឬ សេវាកម្ម​ពី​ក្រុមហ៊ុន​របស់​អ្នក

១) ការ​ផ្តល់​ជូន ៖ ក្នុង​នាម​ជា​មនុស្ស អ្នក​នឹង​មាន​អារម្មណ៍​ដឹង​គុណ​នៅ​ពេល​ទទួល​បាន​ អំណោយ​ពី​នរណា​ម្នាក់​ទោះ​វា​តិច​ឬ ច្រើន​ក៏​ដោយ។ នេះ​ជា​មូលហេតុ ដែល​ក្រុមហ៊ុន​មួយ​ចំនួន​ធ្វើ​ការ​លក់​ជា​មួយ​ការ​ ប្រូម៉ូសិន នូវ​ការ​ថែម​ជូន​អំណោយ​តិចតួច​ បន្ថែម​ដល់​អតិថិជន​ខ្លួន។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ចេះ​មាន​ការ​ថែម​ជូន​តិច​តួច​ដល់​អ្នក​ដទៃ នោះ​អ្នក​ក៏​អាច​ទទួល​បាន​ពី ពួក​គេ​មក​វិញ​ក៏​ច្រើន​ផង​ដែរ។

២) ការ​ប្តេជ្ញា​ចិត្ត ដោយ​ភាព​ប្រាកដ​ប្រជា​ ៖ នៅ​ពេល​ដែល​អ្នក​មិន​អាច​ផ្តល់​ជូន​នរណា​ម្នាក់​នា​ពេល​ ឥឡូវ​នេះ​បាន​អ្នក គួរ​តែ​ចេះ​ធ្វើ​ការ​សន្យា​ផ្តល់​ជូន​ឲ្យ​ពួក​គេ​ ដោយ​ភាព​ប្រាកដ​ប្រជា​បំផុត​ ដើម្បី​ទាក់​ចិត្ត​ពួក​គេ​ឲ្យ​មក​រក​អ្នក​ម្តង​ទៀត។ នេះ​ជា​វិធី​មួយ​ដ៏​ល្អ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ដើរ​ចេញ​ពី​ក្រុមហ៊ុន​របស់​អ្នក ទៅ​រក​កន្លែង​ដទៃ ឬ ណែ​នាំ​ពួក​គេ​នូវ​អ្វី​ថ្មី ដែល​ពួក​គេ​មិន​ចង់​បាន។

៣) ប្រើប្រាស់​ភស្តុតាង​សង្គម​ ៖ នៅ​មុន​យុគសម័យ​ អាជីវកម្ម​អនឡាញ​ និង បណ្តាញ​សង្គម​នៅ​ពេល​មនុស្ស សម្រេច​ចិត្ត​ចង់​ទិញ​របស់​ប្រើប្រាស់ ឬ ប្រើ​សេវាកម្ម​ណា​មួយ​ពួក​គេ​តែង​រក​មើល​មនុស្ស​ជុំ​វិញ​ខ្លួន​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រើប្រាស់​ និង សុំ​មតិ​យោបល់​ពី​ពួក​គេ​ជា​សិន មុន​នឹង​សម្រេច​ចិត្ត​ទិញ​អ្វី​មួយ។ ប៉ុន្តែ​បច្ចុប្បន្ន​ដោយ​សារ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​កាន់​តែ​ខ្លាំង អ្នក​ត្រូវ​ចេះ​ឃោសនា​ ជាមួយ​ទិដ្ឋភាព​ជាក់​ស្តែង​ នៃ​មនុស្ស​ដែល​បាន​ប្រើប្រាស់​ផលិតផល​អ្នក​ឬ សេវាកម្ម​អ្នក ដើម្បី​បន្ថែម​ភាព​ជឿជាក់​កាន់​តែ​ខ្លាំង លើ​អតិថិជន​ ថ្មី​មួយ​ចំនួន​ ឲ្យ​មក​រក​អាជីវកម្ម​អ្នក៕

ប្រភព៖ thebnews

  • គន្លឹះ ៣ យ៉ាង​ដើម្បី​បញ្ចុះ​បញ្ចូល​អតិថិជន​ ឲ្យ​មក​ទិញ​ផលិតផល ឬ សេវាកម្ម​ពី​ក្រុមហ៊ុន​របស់​អ្នក已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ជីវិតនិងសង្គម
Tags: