ចង់ឲ្យកូនកើតមក “ខ្ពស់សង្ហារ” ស្ត្រីមានផ្ទៃពោះ គួរញ៉ាំអ្វីខ្លះ?

តើអ្នកមានកម្ពស់ប៉ុន្មានដែរ? ១,៥០ ឬ ១,៧០ ម៉ែត្រ? ប្រសិនបើអ្នក មានកម្ពស់ខ្ពស់ អ្នកមិនសូវខ្វល់ខ្វាយ អំពីកម្ពស់របស់កូនទេ ប៉ុន្តែ បើអ្នកទាបបន្តិចវិញ យើងធានាថា អ្នកច្បាស់ជាភ័យបុកពោះ ពេលកូនកើតមកហើយ ពីព្រោះ អ្នកមិនចង់ឃើញកូន មានកម្ពស់ទាប ឬកន្តឿដូចអ្នកឡើយ។

អញ្ចឹង តើមានវិធីអ្វីខ្លះ ដែលអាចដោះស្រាយ ទុក្ខកង្វល់របស់អ្នកបាន? គ្មានចម្លើយពិតប្រាកដ ហើយក៏គ្មានគ្រូពេទ្យណា ហ៊ានធានាអះអាងថា អាចជួយអ្នកបានដែរ ពីព្រោះ កម្ពស់របស់កូន អាចជាប់ទាក់ទង នឹងកត្តាហ្សែនរបស់ឪពុកម្តាយ។ ប៉ុន្តែ ក្នុងករណីមួយចំនួន កត្តាចំណីអាហាររបស់ម្តាយ ពិតជាអាចជួយឲ្យកូនរបស់អ្នក មានកម្ពស់ខ្ពស់ជាងធម្មតាបានមែន។

យ៉ាងណាមិញ ចំណីអាហារ ដែលអាចជួយឲ្យកូនអ្នក មានកម្ពស់ខ្ពស់នោះ មានដូចជា ៖

១. ទឹកដោះគោ៖ សម្បូរជាតិកាល់ស្យូម ដែលជួយដល់ ការលូតលាស់របស់ឆ្អឹង

២. បន្លែ និងផ្លែឈើស្រស់៖ សម្បូរជាតិវីតាមីន ជាតិសរសៃ ប៉ូតាស្យូម និងហ្វូឡាត ដែលជាតម្រូវការចាំបាច់ សម្រាប់ការលូតលាស់រាងកាយ និងប្រាជ្ញាស្មារតី

៣. គ្រាប់ធញ្ញជាតិ៖ សម្បូរជាតិសរសៃ ជាតិដែក វីតាមីន ម៉ាញេស្យូម និងសេឡេញ៉ូម

៤. អាហារធ្វើពីស្រូវអូក៖ ជាប្រភពដ៏ល្អ នៃជាតិប្រូតេអ៊ីន ដែលជួយដល់ការលូតលាស់ របស់សាច់ដុំ និងកាត់បន្ថយជាតិខ្លាញ់

៥. ស៊ុត៖ សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន B12

៦. សណ្តែកសៀង៖ ជួយដល់ការលូតលាស់របស់ឆ្អឹង

៧. សាច់មាន់ និងសាច់គោ៖ សម្បូរប្រូតេអ៊ីន ដែលជួយដល់ការលូតលាស់ របស់រាងកាយ ជាពិសេស គឺសាច់ដុំ

៨. ត្រី៖ ដូចជា ត្រីសាលម៉ុន និងត្រីធូណា ពីព្រោះ វាសម្បូរវីតាមីន D និងប្រូតេអ៊ីន។

បើដឹងអំពី អត្ថប្រយោជន៍ទាំងនេះហើយ ចូរអ្នកញ៉ាំវាឲ្យបានច្រើន ហើយលើកទឹកចិត្ត ឲ្យកូនរបស់អ្នក បន្តញ៉ាំវាផងដែរ ក្រោយពេលគេធំ។ ក្រៅពីនេះ ការហាត់ប្រាណ ក៏អាចជួយឲ្យរាងកាយកូនរបស់អ្នក មានភាពរឹងមាំ និងលូតកម្ពស់បានល្អដែរ៕

ចង់ឲ្យកូនកើតមក “ខ្ពស់សង្ហារ” ស្ត្រីមានផ្ទៃពោះ គួរញ៉ាំអ្វីខ្លះ?

ប្រភព៖ គេហទំព័រ www.health.com.kh